សឿងហើយឌឺទៀត យុវជនពីនាក់ធ្វើរឿងនេះបង្ហោះលក់នៅលើបណ្តាញសង្គមត្រូវ លោកស្នងការឃើញតបវិញថាអត់ចង់លេងទេគឺចង់ចាប់តែម្តង

0
4376

ខេត្តកំពត ៖ យុវជនពីនាក់   ពិតជាសឿងហើយឌឺទៀតរហូទហ៊ានថតនិង  បង្ហោះ  លក់ថ្នាំញៀននៅលើ បណ្តាញសង្គមតិចតុក   តែត្រូវលោកស្នងការ ឃើញ បញ្ជាំកំលាំងភ្លាមដោយ លោកស្នងការសសេរតបវិញថា អត់ចង់លេងទេ ចង់ចាប់តែម្តង” ឥឡូវនេះជនសង្ស័យម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ហើយ ។

ប្រភពដដែលបន្តថា ក្រោយពីមានការបង្ហោះសារឌឺដងតាមរយៈបណ្តាញសង្គម TikTok កាលពីពេលថ្មីៗនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម សុភាព នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះឆាយ ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្តុំផ្តៅ ឃុំត្រពាំងភ្លែង ស្រុកឈូក កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។ តាមការឱ្យដឹងពីសមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យខាងលើ ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅក្នុងភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក។ ក្រោយចាប់ខ្លួន សមត្ថកិច្ចបានរកឃើញថ្នាំញៀន ចំនួន ២៣កញ្ចប់ ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ ចំនួន២គ្រឿង។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត បានបង្ហោះនៅលើហ្វេសប៊ុកផេកផ្លូវការរបស់លោកថា “អត់ចង់លេងទេ ចង់ចាប់តែម្តង” ក្រោយពេលចាប់ខ្លួនជនសង្ស័យខាងលើ ដោយភ្ជាប់នូវវីដេអូ TikTok ដែល ជនសង្ស័យ ខាងលើបង្ហោះឌឺដងទៀតផង។  ក្រោយមានចំណាត់ការ ដែលឈានទៅការកំណត់មុខសញ្ញា និងចាប់ខ្លួនជនសង្ស័យបានលឿនដូចនេះ អ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសបុក បានសាទរ និងគាំទ្រយ៉ាងខ្លាំង ចំពោះវិធានការរបស់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត៕

Facebook Comments
Loading...