បាត់ដំបង ៖ ខ្សល់កន្រ្តាក់ លាយឡំជាមួយភ្លៀងបានវាយប្រហារផ្ទះចំនួនប្រាំខ្នង បណ្តាលឱ្យខ្លះរលំដួលទាំងស្រុង និងខ្លះប៉ើងដំបូល តែមិនបណ្តាលឱ្យមានមនុស្សឬសត្វរងគ្រោះថ្នាក់នោះទេ ស្ថិតក្នុងនៅភូមិ អូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។
សមត្ថកិច្ចមូលដ្ឋានឱ្យដឹងថាហេតុការណ៍ខ្យល់កន្រ្តាក់ លាយឡំជាមួយភ្លៀងនេះ បានវាយប្រហារលើផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងផ្ទះក្នុងភូមិកើតហេតុខាងលើ តែមិនបណ្តាលឱ្យមានមនុស្សឬសត្វរងគ្រោះថ្នាក់នោះទេ។
ប្រជាពលរដ្ឋរងគ្រោះទាំងប្រាំគ្រួសារមាន ១ ឈ្មោះ រស់ហេង ភេទស្រី អាយុ ៦១ឆ្នាំ រស់នៅភូមិទឹកសាប ឃុំ ផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ខូចខាតផ្ទះ ទំហំ ៦x៤ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី សសរដែក ខូចខាតទាំងស្រុង។ ២ ឈ្មោះ ញ៉េប ហៃ ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅភូមិ ទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង .ខូចខាតផ្ទះ ទំហំ ៥x៤ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី សសរឈើមូល (របើកដំបូល).៣- ឈ្មោះ ធុយ ធៀក ភេទស្រី អាយុ៥៧ ឆ្នាំ ស្នាក់នៅ ភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ខូចខាតផ្ទះ ទំហំ ៥x៦ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី សសរឈើមូល (របើកស័ង្កសី ១៥សន្លឹក ).។៤- ឈ្មោះ តោ ឌឿន ភេទស្រី ៦៦ឆ្នាំ ស្នាក់នៅភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ខូចខាតផ្ទះ ទំហំ ៥x៦ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី សសរឈើមូល (របើកស័ង្កសី ចំនួន ២០សន្លឹក) និងទី៥- ឈ្មោះ អ៊ុក សាម៉ន ភេទប្រុសអាយុ៥២ឆ្នាំ ស្នាក់នៅភូមិ អូរត្រែង ឃុំ ផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបងខូចខាតផ្ទះទំហំ ៤x៦ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី (របើកស័ង្កសីចំនួន ០៧សន្លឹក)៕