ឆ្មក់បង្ក្រាបអ្នក ញៀននឹងល្បែងបញ្ជល់មាន់ ឃាត់ខ្លួនបានមនុស្ស ៩នាក់ចំណែកអ្នកផ្សេងរត់ យកព្រះអាយុអស់

0
561

  កំពង់ចាម ៖ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៣ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីបើកនិងលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់ ) នៅចំណុចព្រៃចម្ការចេក ស្ថិតនៅភូមិអូរតាថុក  ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជាលទ្ធផលកម្លាំងនគរបាលបានបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាចំនួន០៩នាក់ និងដកហូតវត្ថុតាងមួយចំនួន។ ចំណែកអ្នកផ្សេងរត់ យកព្រះអាយុអស់ សមត្ថកិច្ចបានបន្តថា បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមហើយ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

Facebook Comments
Loading...