ភ្នំពេញ ៖ ទីបំផុតលោក ឡៅ បញ្ញា តំណាងខេត្តកំពង់ធំ បានក្លាយជា Mister Supranational Cambodia 2022 ហើយតួឯកម្នាក់នេះ នឹងដឹកដៃ កញ្ញា អ៊ិន លក្ខិណា ទៅតំណាងកម្ពុជា ក្នុងការប្រកួតនៅលឆាកអន្តរជាតិ Mister Supranational 2022 នៅប៉ូឡូញ ហើយអ្នកគាំទ្របានរង់ចាំមើលថា ពេលដល់ការប្រកួតធំ អ្នកទាំង២ ធ្វើបានកម្រិតណា។
ក្រោមការជម្រុះចម្រាញ់ ជាច្រើនដំណាក់កាលបានរកឃើញ ប្រុសស្អាត ស្រីៗលង់ស្នេហ៍ មិនខានគ្រាន់តែឃើញ ហើយនោះជា បុរសសង្ហា តំណាងខេត្ងកំពង់ធំ ឡៅ បញ្ញា។ តួឯកមួយនេះ នឹងដឹកដៃ កញ្ញា អ៊ិន លក្ខិណាចេញទៅប្រកួត នៅលឆាកអន្តរជាតិ នាប្រទេស ប៉ូឡូញផងដែរ។ ដូចនេះ អ៊ិន លក្ខិណា និង ឡៅ បញ្ញាជាក្តីរំពឹង ដ៍សំខាន់ក្នុងការ ឡើងទៅអង្រួនវេទិកា ប្រកួតបុរសឯក នារីឯកនៅលើ ពិភពលោក។ គេរង់ចាំមើលថា ពេលដល់ការប្រកួតធំ អ្នកទាំង២ ធ្វើបានកម្រិតណា ខណៈហ្វេនៗជាច្រើនជូនពរអោយជួបសំណាងល្អ។
ឡៅ បញ្ញា មានដងខ្លួនសង្ហា ជះចេញមកទាក់ទាញ ទឹកមុខស្រស់ស្រាយញញឹមទាក់ទាញ។ លោកជាតារាបង្ហាញម៉ូដ និងជាកីឡាករបាល់ទះម្នាក់ ហើយរូបសម្បត្តិរបស់លោក ត្រូវបានអ្នកនិយមលេង បណ្តាញសង្គម និង តីកតុក ចូលចិត្ត និងតាមដានណាស់។ លោកនឹងបង្វឹកខ្លួនអោយល្អបន្តទៀត ដើម្បីមានទុនឡើងទៅ កាន់ប្រទេសគេ យកកិត្តិយសជូនជាតិកម្ពុជា។
បញ្ញា គ្មានអ្វីអរគុណ ក្រៅពីការលើកម្រាមដៃ១០ សំពះអរគុណអ្នកគាំទ្រ ដែលចូលចិត្តនិងអោយតម្លៃលោក ទើបមានថ្ងៃនេះ។ លោកថា នឹងខំធ្វើអោយ បានល្អតាមការតាំងចិត្តពេលឡើងទៅស្រុកគេ ហើយខំយកចិត្តទុកដាក់លើ ការដាក់វិញ្ញាសា។ លោកនឹងយកការ ផ្តល់កម្លាំងចិត្តជាធំដើម្បី តតាំងជាមូយ ឧបសគ្គនានា។ ជ័យលាភីមាន៖ The winner កំពង់ធំ។ 1st runner up ព្រះវិហារ។ 2nd runner up កំពង់ស្ពឺ។
3rd runner up បាត់ដំបង។ 4th runner up កំពង់ចាម៕