លោក សុខ សម្បត្តិ ! សមាជិកថ្មី និងចាស់គឺមានតម្លៃស្មើរគ្នា ដូចនេះត្រូវជៀសវាងឲ្យផុតពីការលាបព័ណ៍គ្នា

0
7195

ភ្នំពេញ ៖ ក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីចំនួន១៥០រូប មកពី៤ភូមិដែលបានស្មាក់ចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នៃសង្កាត់សំរោង ក្នុងខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ លោក សុខ សម្បត្តិ សមាជិកគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ថ្មីនិងចាស់គឺមានតម្លៃស្មើរគ្នា ហើយសង្ឃឹមថាបងប្អូនដែលមករួមរស់គឺមកទាំងកាយ ទាំងចិត្ត មិនស្ទាបស្ទង់ និងមិនស្ទាក់ស្ទើរនោះឡើយ ហើយត្រូវជៀសវាងឲ្យផុតពីការលាបព័ណ៍គ្នា។

លោកបន្តថា សមាជិក សមាជិកា បងប្អូនកូនក្មួយទាំងអស់ពិតជាដើរលើផ្លូវត្រូវ ក្នុងការមកចូលរួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជានាពេលនេះ ព្រោះគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សចាស់ទុំជាងគេ ហើយសមាជិក សមាជិកា ទាំងអស់ត្រូវតែស្រលាញ់ថ្នាក់ដឹកនាំ និងស្រលាញ់គណបក្សឲ្យបានស្មើរៗគ្នា ហើយត្រូវជៀសវាងឲ្យផុតពីការលាបព័ណ៍គ្នា បើទោះជាអ្នកនេះមកពីបក្សនេះ អ្នកនោះមកពីបក្សនោះក៍ដោយ ព្រោះយើងរស់នៅក្នុងដំបូលសន្តិភាពជាមួយគ្នា។

លោកបន្តទៀតថា ទោះយើងមានសន្តិភាព ការអភិវឌ្ឍ ឱកាស និងមានភាពសម្បូរសប្បាយជាងអតីតកាលក្តី ក៍យើងមិនគួរណាភ្លេចទាំងស្រុង ដល់សោដនាដកម្ម ដែលប្រទេសជាតិ និងប្រជាជនយើងបានឆ្លងកាត់ ជាពិសេសទុក្ខវេទនា ការព្រាត់ប្រាស និងភាពសោកសង្រេងនានា ដែលជាផលនៃសង្រ្គាម ក្នុងរបបប្រល័យពូជសាសន៍ពលពតយង់ឃ្នងកាលពីអតីតកាលនោះឡើយ។

លោកប្រធានគណៈកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ បញ្ជាក់ថា នៅជំនាន់ក្មួយៗនេះ គឺមានសិទ្ធិសេរីភាព ពេញលេញល្អណាស់ មានសិទ្ធិបញ្ចេញមតិ ផ្ទាល់ខ្លួន និងសិទ្ធិសព្វបែបយ៉ាង ទាំងអស់ក្នុងការរស់នៅ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេរ រហូតមានសុខសន្តិភាព ស្ថិរភាព នយោបាយពេញលេញ និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យតែម្តងនាបច្ចប្បន្ននេះ។

ជាចុងក្រោយលោក សុខ សម្បត្តិ បានផ្តាំផ្ញើរដល់សមាជិក សមាជិកាទាំងអស់ត្រូវបន្តសហការគ្នា ខិតខំឃោសនាផ្សព្វផ្សាយអំពី កម្មវិធីនយោបាយរបស់គណៈបក្សប្រជាជនកម្ពុជា គៀងគររកសមាជិកថ្មី ដោយសមាជិនម្នាក់ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មួយសន្លឹក ដើម្បីយើងទទួលបានជ័យជំនះក្នុងការបោះឆ្នោត ឃុំ សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ ខាងមុខ៕

Facebook Comments
Loading...