ទេព បូព្រឹក្ស ក្លាយជាទេពធីតាសង្ក្រាន្ដព្រះនាម «កិរិណីទេវី » ជាបុត្រីទីប្រាំកបិលមហាព្រហ្ម

0
216

ភ្នំពេញ ៖ ជិតដាច់ខែមីនា ចូលខែមេសា ប្រជាពលរដ្ឋកម្ពុជា បានសម្រួមចិត្តជា បណ្តើរៗហើយ ដើម្បីចូលរួមសាទរ ទទួលអបអរទេវតាឆ្នាំថ្មីដែលមានព្រះនាម «កិរិណីទេវី » ដោយម្នាក់បានតាំងចិត្ត ធ្វើអំពើរល្អ កាន់នូវសីល៥ ស្មឹងស្មាធ បួងសួងសុំសេចក្តីសុខ ដើម្បីអោយទេវតាឆ្នាំថ្មី ជួយថែរក្សា ម្ល៉ោះហើយ ទាំងពលរដ្ឋ ខ្មែរនិងប្រទេសជិតខាងក៍ រួមគ្នា រំលេចពិធីរៀងៗខ្លួនជាបន្តបន្ទាប់ ដើម្បីទទួលពរជ័យពីទេវតា។

ជារៀងរាល់ឆ្នាំ ដើម្បីចូលរួមសារទរ និងអបអរនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពាក់កណ្ដាលខែ មេសា ខាងមុខនេះ តារាសិល្បៈខ្មែរជាច្រើនដួង តែងតែបង្ហាញការតុបតែងកាយជាទេពធីសង្ក្រាន្ដឱ្យមហាជនអ្នកគាំទ្របានឃើញ។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២២នេះ គេកត់សម្គាល់ឃើញ តារាចម្រៀងស្រី ទេព បូព្រឹក្ស គឺជាតារាដំបូងគេតែម្ដង ដែលបានកាយជាទេពធីតាសង្ក្រាន្ដព្រះនាម «កិរិណីទេវី » បុត្រីទីប្រាំកបិលមហាព្រហ្ម បង្ហាញជូនបានមហាជនបានគន់ពីសម្រស់។

តាមការបញ្ជាក់របស់តារាស្រី ទេព បូព្រឹក្ស បានបញ្ជាក់ឱ្យដឹងថា មួយឈុតដែលគ្រង និងតុបតែងតំឡើងគ្រឿងលើកាយ គឺបានដកស្រង់ច្នៃម៉ូដតាមគំនូរបុរាណខ្មែរ ដោយក្រុមសិល្បករ Botramohar Art។ យ៉ាងណាមិញ គេឃើញមានអ្នកគាំទ្ររបស់កញ្ញា ទេព បូព្រឹក្ស បានលាន់មាត់សរសើរមិនដាច់ពីមាត់ ចំពោះការផ្សព្វផ្សាយ និងលើកស្ទួយដល់វប្បធម៌របស់ខ្មែរយើងនេះ។

ផ្អែកតាមសៀវភៅមហាសង្ក្រាន្ដខ្មែរបានឱ្យដឹងថា បើតាមទំនៀមមហាសង្ក្រាន្តចូលឆ្នាំថ្មីនេះ នឹងរំកិលចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ទី១៣កើ ត ខែចេត្រ ពុទ្ធសករាជ ២៥៦៥ វេលាម៉ោង ១០:០០នាទីព្រឹក នឹងគន់គូរមហាសង្ក្រាន្តឆ្នាំថ្មី ដល់ទីចុងជួបរវាងមីនរាសី និងមេសរាសី ក្នុងកាលវេលាព្រឹក។ ទើបមានទេពធីតាមួយព្រះអង្គព្រះនាម កិរិណីទេវី ជាបាទបរិចាកា គង់នៅចាតុម្មហារាជិកា ឆកាមាសួគ៌ជាន់ទី១ អម្ពរពស្ត្រាពណ៌ ស្លឹកចេកស្រស់ (បៃតង) ស៊កសៀតលម្អព្រះកាណ៌ដោយ បុប្ផាមន្ទារវបុស្ប គ្រឿងប្រដាប់ដោយ កែវមរកត ចិញ្ចាចរស្មី រីភក្សាហារទ្រង់សោយ ធញ្ញហារ មានសណ្តែកល្ងជាចំណី មានសាស្ត្រាវុធជា កង្វេរ (ក្ងក់ទាក់កាវដំរី) កាន់នៅនាព្រះហស្ថស្តាំ និង កាំភ្លើង (អសនី) ទ្រនាប់កាន់នៅព្រះហស្ថឆ្វេង ធីតានាងគង់ឈរគន់រំពៃលើខ្នងពាហន: គជសារ (ដំរី) ជាយាន ចុះចាកសួគ៌ាមកកាន់ជម្ពូទ្វីប៕

Facebook Comments
Loading...