ឆេះក្បាលរថភ្លើង ដឹកប្រេង ពេលកំពង់បើក នៅស្រុកព្រៃនប់ ផឆេះផ្អើលសមត្ថកិច្ចចុះទៅអន្តរាគមន៏បាញ់ពន្លត់

0
5658

កំពង់សោម ៖ រថភ្លើង ដឹកប្រេង ម៉ាស៊ូត មានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ លុះទៅដល់ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្បាលរថភ្លើង  ស្រាប់តែឆាបឆេះ  កើតឡើង កាលពី វេលាម៉ោង៣និង១០ នាទីទៀបភ្លឺ ចូលថ្ងៃទី ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២២ ប៉ុន្តែសំនាងល្អ មិនបង្កជា មហន្តរាយឆាបឆេះរាលដាល់ដល់ ស៊ីទែនប្រេងឡើយ ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា រថភ្លើងដែលត្រូវភ្លើងឆាបឆេះជាកម្មសិទ្ធរបស់ក្រុមហ៊ុន ROYAL RAILWAY ប្រភេទ BB-1061 ដឹកប្រេងម៉ាស៊ូត មានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ អ៊ួន លិនវីន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកបររថភ្លើង មានទីលំនៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងជំនួយការអ្នកបើកបររថយន្ដភ្លើង ឈ្មោះ សៅ ចាន់បារមី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថភ្លើង មានទីលំនៅភូមិប្រាសាទ ឃុំលាបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

បើតាមការបំភ្លឺរបស់អ្នកបើកបររថភ្លើងឈ្មោះ អ៊ួន លិនវីន បានបញ្ជាក់ថា មុនពេលកើតហេតុគាត់បានបើកបរធម្មតា លុះមកដល់ចំណុចរ៉ារថភ្លើងវាលរេញ បានជៀសរថភ្លើងមួយខ្សែរទៀត ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ ក្រោយពីជៀសរួចគាត់ក៏បានបើកររថភ្លើងមកខាងមុខហើយបានជាន់ហ្វ្រាំង ស្រាប់តែឆ្លងចរន្ដកើតជាអគ្គិភ័យតែម្តង ហើយបានរាយការណ៍ទៅកាន់សមត្ថកិច្ចដើម្បីអោយមកជួយអន្តរាគមន៍ពន្លត់ ។របាយការណ៍បានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ បណ្ដាលឲ្យខូចខាតក្បាលរថភ្លើង។ ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ កម្លាំងបង្ការពន្លត់អគ្គិភ័យបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ រថយន្ត ទើបគ្រប់គ្រងសា្ថនការណ៍បាន៕

Facebook Comments
Loading...