ចូលរួមសោកស្តាយតន្រ្តីករវ័យក្មេងReNo ត្រូវជំងឺរបេងកូនកណ្តុរនិងទឹកដក់ក្នុងសួតឆក់យកជីវិតយ៉ា.ងរន្ធ..ត់

0
8262

ភ្នំពេញ ៖ តន្រ្តីករវ័យក្មេងលោកReNoបានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ នេះដោយសារជំងឺរបេងកូនកណ្តុរនិងទឹកដក់ក្នុងសួតធ្ងន់ធ្ងរពុំអាចព្យាបាលសង្គ្រោះជីវិតបានឡើយ។

បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Numpav Jeanបានរៀបរាប់ទាំងក្តុកក្តួលថាសេចក្ដីសម្រេចថ្ងៃនេះវេលាម៉ោងនេះពួកយើងបានទទួលដំណឹងថាបងប្រុសខ្ញុំ ពួន បារាំង ឈ្មោះក្រៅហៅ ReNo Chhim Phi Ruk បានទទួលមរណភាពនាថ្ងៃទី១០ ខែ០២ ឆ្នាំ២០២២វេលាម៉ោង១១ និង០០នាទី។

ប្រភពបានបន្តទៀតថាគ្រួសារខ្ញុំសូមគោរពអញ្ជើញមិត្តភក្តិបងប្អូនដែលស្រលាញ់រាប់អានបងប្រុសខ្ញុំមកចូលរួមរំលែកទុក្ខកុំម្បីអាកខានឡើង។សូមអរគុណ។ ចំណែកហ្វេសប៊ុកឈ្មោះ សូលីតា អ៊ុក ក៏បានលើកឡើងថាសូមបងទៅកាន់ទីស្ងប់សុខ បងលែងឈឺចាប់ទៀតហើយ។

ជាមួយគ្នានៃដំណឹងមរណទុក្ខដ៏ក្រៀមក្រំនិងសោកសៅនេះបានធ្វើឲ្យអ្នកសិល្ប:រួមអាជីពព្រមទាំងអ្នកគាំទ្រមួយ ចំនួនធំបានសម្តែងការចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារតន្រ្តីកររូបនេះ។ក្នុងនោះក៏មានការរំលែកទុក្ខជាច្រើនពីមហាជនគ្រប់គ្នាផងដែរ៕

Facebook Comments
Loading...