ស្ត្រីម្នាក់ដេកនៅក្នុងបន្ទាប់សុខៗ ត្រូវជនសង្ស័យគោះទ្វាឲ្យបើក ហើ​យធ្វើសកម្មភាពយកកន្ត្រៃចាក់ឲ្យរងរបួសនៅផ្ទះសំណាក់ញូវកេសល

0
889

ភ្នំពេញ ៖ មិនដឹងមូលហេតុស្ត្រីម្នាក់ដេកនៅក្នុងបន្ទាប់សុខៗ ត្រូវជនសង្ស័យគោះទ្វាឲ្យបើក ហើយធ្វើសកម្មភាពយកកន្ត្រៃចាក់ឲ្យរងរបួសកាលពីវេលាម៉ោង១៦ និង០០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់ ញូវកេសល ផ្លូវ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញ៉ា ដាលីន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបររត់តុ ស្នាក់នៅផ្ទះជួល ផ្លូវ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (រងរបួស)។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ស៊ឹម ប្រុសអុច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស្នាក់នៅមិនពិតប្រាកដ (ឃាត់ខ្លួន)។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ វេលាម៉ោង ០៨និង០០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះគេងនៅក្នុងបន្ទប់ បានលឺសំលេងគោះទ្វារ ជនរងគ្រោះក៏បើកទ្វារ ព្រោះស្មានតែម្ចាស់ផ្ទះសំណាក់ មកយកលុយថ្លៃបន្ទប់ ជនរងគ្រោះក៍បើកទ្វារ ស្រាប់ជនសង្ស័យខាងលើបានធ្វើសកម្មភាពចាក់ ជនរងគ្រោះ ចំ (ពោះគុំត្រចៀក ក្បាល បបូរមាត់ នឹងដៃ) ចំនួន៥កន្លែងហើយជនសង្ស័យ បានគំរាមកំហែង ថាបើហ៊ានស្រែកខ្វេះ ភ្នែកអោយលោតចេញមកក្រៅ រួចប្រាប់អោយខ្ញុំនិយាយ ប្រាប់ម្ចាស់ផ្ទះថា រឿងប្តីប្រពន្ធខ្ញុំទេ ហើយពួកខ្ញុំបានត្រូវគ្នាវិញហើយ បន្ទាប់មក ខ្ញុំបានស្រែកអោយអ្នកនៅជិតខាងលឺ ហើយជនសង្ស័យក៍បានបើកទ្វាររត់ចេញទៅបាត់តែម្តង។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

Facebook Comments
Loading...