លោកសុខ សម្បត្តិ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងមានឆ្អឹងដែក ប្រវែង៧៣០ម៉ែត្រ នៅតំបន់ភ្នំរាប

0
543

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងក្រុមការងារខណ្ឌ និងសង្កាត់ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានដែលកំពង់សាងសង់ផ្លូវបេតុងមានឆ្អឹងដែក តភ្ជាប់ពីផ្លូវ៤២ ទៅវត្តភ្នំរាប ប្រវែង៧៣០ម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍរបស់ខណ្ឌឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសចុះត្រួតពិនិត្យនោះ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ផ្លូវបេតុងមានឆ្អឹងដែក ដែលចាប់ផ្តើមស្ថាបនានាចុងខែតុលានេះ ទទឹង៦ម៉ែត្រ ប្រវែង៧៣០ម៉ែត្រ នេះមានសារៈសំខាន់ណាស់ ព្រោះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ផ្លូវនេះស្ថិតក្នុងតំបន់ទេសចរណ៍ភ្នំរាប ដែយភ្លៀវទេសចរណ៍តែងតែឆ្លងកាត់ទៅមកទីនេះជាញឹកញ៉ាប់ផងដែរ។

លោកបន្តថា ផ្លូវនេះចាប់ផ្តើមសហថាបនាហើយ សូមបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់សងខាងផ្លូវ ពិសេសបងប្អូនម្ចាស់អាហារដ្ឋាន ដែលមានតូប រោង ឬស្លាកសញ្ញា និងសំណង់ដែលជាប់ចិញ្ចើមផ្លូវត្រូវចូលរួមរំកិលថយក្រោយទាំងអស់គ្នា ដើម្បីសោភ័ណ្ណភាព និងងាយស្រួលដាក់លូឲ្យត្រូវតាមស្តង់តា ហើយពេលផ្លូវនេះស្ថាបនារួចត្រូវចូលរួមថែរក្សាទាំងអស់គ្នា ឲ្យបានយូអង្វែតរៀងទៅ។

ក្នុងឱកាសនោះផងដែរលោកអភិបាលខណ្ឌបានជូនថវិកាដល់កម្លាំងប្រជាការពារ កម្មករ ដែលស្ថាបនាផ្លូវទាំងអស់ថវិកាចំនួន៤៥ម៉ឺនរៀលផងដែរ។ បន្ទាប់មកលោកសុខ សម្បត្តិនិងក្រុមការងារបានចុះពិនិត្យការដ្ឋានសាងសង់ផ្ទះល្វែងនៅក្នុងភូមិបឹងប៉ិចដែលកំពងសាងសង់ ក្នុងនោះដែរលោកអភិបាលខណ្ឌបានឲ្យកម្លាំងពិនិត្យមើលវត្តមានរបស់កម្មករទាំងអស់អំពីបញ្ហាការចាក់វ៉ាក់សាំងផងដែរ នឹងណែនាំអោយចាក់ដូសជំរុញ(លើកទី៣)នាពេលខាងមុខថែមទៀត៕

Facebook Comments
Loading...