យុវជន២នាក់ជិះម៉ូតូឌុបគ្នាវ៉ាជែងជ្រុលទៅប៉ះនិងរថយន្តធុនតូច រួចដួលចូលរថយន្តធុនធំកិនស្លា..ប់ម្នាក់របួសម្នាក់

0
521

ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នាវ៉ាជែងជ្រុលទៅប៉ះនិងរថយន្តធុនតូច រួចដួលចូលរថយន្តធុនធំកិនស្លា..ប់ម្នាក់របួសម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ដែលហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២១ នៅចំណុចខាងលិចបុរីមនោរម្យប្រមាណជា៦០ម៉ែត្រ តាមបណ្តោយជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ស.ពរងគ្រោះមានឈ្មោះ ងួន វណ្ណៈ ភេទប្រុស អាយុជាង២០ឆ្នាំ ស្នាក់នៅម្តុំផ្លូវវ៉េងស្រេងកាណាស៊ីធី ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកយុវជនម្នាក់ទៀតរងរបួសធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាញ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅឯមន្ទីពេទ្យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតជិះម៉ូតូឌ្រីមសង់មួយគ្រឿងពណ៌ស បិតតែមស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខបាត់ដំបង1N-9743ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងគ្នាជ្រុលចង្កូតទៅប៉ះនិងរថយន្តធុនតូចមួយគ្រឿងមិនចាំម៉ាក បណ្ដាលឲ្យដួលមកលើថ្នល់ ស្របពេលមានរថយន្តធុនធំមួយគ្រឿងទៀតមិនចាំម៉ាកបើកបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតកិនស្លា..ប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូខ្ទេចមួយកំណាត់មុខរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុរថយន្តបង្កបានបន្តដំណើរទៅមុខបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដោយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌកំបូលបណ្ដោះអាសន្ន។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុនិងធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...