បុរសម្នាក់បើករថយន្តទាំងងងុយដេកបានរ៉េបង្កូតបុកបង្គោលភ្លើងរួចលោតចុះត្រូវទូរកុងតឺន័ធ្លាក់រសង្កត់ស្លា..ប់នៅសង្កាត់ព្រែកឯង

0
696

ភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើករថយន្តកុងតឺន័រត្រូវបានទូរកុងទីន័រធ្លាក់សង្កត់ស្លា..ប់ភ្លាមៗនៅនិងកន្លែង បន្ទាប់ពីបើករថយន្តយ៉ាងលឿនទាំងងងុយដេករួចរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវហើយក៏រេចង្កូតបន្តទៅបុក ដើមពុទ្រានិងដើមត្នោត កាលពីវេលា ម៉ោង៧ និង៣០នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ត្រង់ចំណុចភូមិចុងថ្នល់ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លា..ប់ត្រូវបានគេស្គាល់ឈ្មោះ គិត ចំរើន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ទីលំនៅអចិន្ត្រៃយ៍នៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី  ខេត្តតាកែវ។ ដែលបើករថយន្តកុងតឺន័រ ពណ៌ក្រហម ពាក់ស្លាក លេខភ្នំពេញ3B.3​694និងរឺម៉កខាងក្រោយពាក់ស្លាកលេខភ្នំពេញ4A.0484បើកតែម្នាក់ឯង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តកុងតឺន័របើកតាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងទិសដៅពីត្បូងទៅជើងពីស្ពានព្រែកសំរោងទៅផ្លូវជាតិលេខ១ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យតៃកុងងងុយដេកក៏រេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឱ្យបាក់អស់១ដើម ហើយរថយន្តក៏រ៉េចង្កូតមកខាងស្ដាំដៃវិញ ខណៈពេលនោះអ្នកបើកក៏លោតចុះពីលើរថយន្តក៏ស្រាប់តែទូរកុងតឺន័រទាំងពីរកំណាត់ក៏ធ្លាក់មកកិនពីលើបណ្ដាលឱ្យបែកសាច់ខ្ទិ..ចស្លា..ប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។ ដោយមិនទាន់អស់ល្បឿនរថយន្តបន្តបុកចូលទៅក្នុងដីឡូត៍ក្បែរមុខផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យបាក់ដើមពុទ្រានិងដើមត្នោតកល់ជាប់ទើបទៅមុខ លែងរួច។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅ ចរាចរ​ណ៍រាជធានីភ្នំពេញនិងសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...