ព្រះសង្ឃនៅក្នុងវត្តទាំង១៨ក្នុងខណ្ឌព្រែកព្នៅ មិនមានការខ្វះខាតចង្ហាន់នោះទេ ក្នុងរដូវកាន់បិណ្ឌឆ្នាំនេះ

0
647

ភ្នំពេញ ៖ បន្ទាប់ពីបានផ្អាកពិធីកាន់បិណ្ឌ មកព្រះសង្ឃនៅក្នុងវត្តទាំង១៨ក្នុងខណ្ឌព្រែកព្នៅ មិនមានការខ្វះខាតចង្ហាន់នោះទេ គឺនៅមានប្រជាពលរដ្ឋយកចង្វាន់តាមវេនទៅប្រគេនព្រះសង្ឃតែកាត់បន្ថយចំនួនមនុស្សតិច ហើយវត្តខ្លះត្រូវបានអាជ្ញាធរមូលដ្ឋានយកតេយ្យវត្ថុ និងបច្ច៏យទៅប្រគេនជាហូហែមកដែរ ដូចជាវត្តប្រសិទ្ធីរីម្មារាម ស្ថិតក្នុងសង្កាត់ពន្សាំងនេះជាដើមដែលមានលោក ប៉ក់ សុគន្ធារី តំណាងលោកឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងលោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ ព្រមទាំងក្រុមការងារខណ្ឌ និងសង្កាត់ បាននាំយកថវិការបស់លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលមានអង្ករចំនួន១តោន និងបច្ច័យចំនួន២០លានរៀល និងសាលាខណ្ឌព្រែកព្នៅចំនួន២០០ដុល្លា មកប្រគេនព្រះសង្ឃនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់ផ្គុតផ្គង់នារដូវដាក់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។

លោកក សុខ សម្បត្តិ បានលើកឡើងដែរថា ចំពោះការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់ខណ្ឌព្រែកព្នៅ ដែលមានវត្តចំនួន១៨ បានធ្វើសំណាក រកមេរោគកូវីដ១៩ ទៅលើព្រះសង្ឃនិង អ្នកដែលស្នាក់នៅក្នុងវត្ត ដោយរកឃើញវិជ្ជមាន២អង្គ និងម្នាក់នាក់ បានបញ្ជូនទៅព្យាបាលរួចហើយ និងបានបាញ់ថ្នាំសម្លាប់មេរោគក្នុងវត្តទាំង១៨រួចរាល់ហើយដែរ។

លោកបន្តថា សម្រាប់ស្ថានភាពនៅតាម ទីអារាមមកទល់ពេលនេះមានលក្ខណៈល្អប្រសើរ ដោយប្រជាពលរដ្ឋអាចយកចង្ហាន់ប្រគេនព្រះសង្ឃបាន ដែលព្រះសង្ឃរង់ចាំទទួល និងវេរចង្ហាន់ គ្រឿងសម្ភារៈទាំងនោះនៅមាត់ទ្វាររបងវត្ត ឬក៍ចូលដល់ក្នុងវត្តដែរតែមានចំនួនមនុស្សតិច។ ទោះយ៉ាងណាមកទល់ពេលនេះ ព្រះសង្ឃនៅក្នុងវត្តទាំង១៨ ពុំមានវត្តណាដែលព្រះសង្ឃខ្វះខាត ចង្ហាន់នោះឡើយ វត្តខ្លះត្រូវបានអាជ្ញាធរមូលដ្ឋានយកតេយ្យវត្ថុ និងបច្ច៏យទៅប្រគេនជាហូហែមកដែរ ដូចជាវត្តប្រសិទ្ធីរីម្មារាម ស្ថិតក្នុងសង្កាត់ពន្សាំងនេះជាដើមដែលអាជ្ញាធររាជធានីភ្នំពេញ និងអជ្ញាធរខណ្ឌព្រែកព្នៅ បានយកអង្ករចំនួន១តោន និងបច្ច័យចំនួន២០លានរៀលផងដែរ។

បន្ទាប់ពីប្រគេនអង្ករ និងបច្ច័យដល់ព្រះសង្ឃរួចហើយ មន្ត្រីសាលារាជធានីភ្នំពេញ មន្ត្រីសាលាខណ្ឌ និងសង្កាត់បានអញ្ជើញត្រួតពិនិយ្យមើលឈាបនាដ្ឋាន សម្រាប់បូជាសពដែលស្លាប់ដោយសាជំងឺកូវិដ១៩ ដែលមានទីតាំងក្នុងវត្តប្រសិទ្ធីរីម្មារាម បច្ចប្បន្នបានធ្វើរួចរាល់រួចរាល់ជាស្ថាពរហើយ៕

Facebook Comments
Loading...