យុវជនម្នាក់បានស្លា..ប់ភ្លាមៗនៅនិងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូសុខៗត្រូវបានរថយន្តបុកទាំងកំរោល

0
507

 

ភ្នំពេញ ៖ យុវជនម្នាក់បានស្លា..ប់ភ្លាមៗនៅនិងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូសុខៗត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកឆ្លងផ្លូវមកបុកទាំងកំរោលប៉ើងជាច្រើនម៉ែត្រ ហើយរថយន្តបង្កហេតុបានបើករត់គេចខ្លួនបាត់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ លេខ៣ ចំណុចមុខបុរីពិភពថ្មី៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ហម សំណាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅជិតកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិថ្មី ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខកំពង់ឆ្នាំង1L.3431ជិះតែម្នាក់ឯង។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីមតែម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកបើកឆ្លងផ្លូវពីកើតទៅលិចក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូចំពាក់កណ្ដាលម៉ូតូផ្នែកខាងឆ្វេងប៉ើងជាច្រើនម៉ែត្របណ្ដាលឲ្យជនរងគ្រោះស្លា..ប់នៅនិងកន្លែងតែម្តង។  ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានបើកបន្ថែមល្បឿនគេចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោបណ្ដោះអាសន្នរង់ចាំប្រគល់ជូនសាច់ញាតិវិញ។ដោយឡែកសពជនរងគ្រោះខាងលើសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

Facebook Comments
Loading...