មនុស្សម្នាក់បានស្លា..ប់បាត់បង់ជីវិត និង២នាក់ទៀតបានរងរបួសធ្ងន់ស្រាល បណ្តាលមកពីម៉ូតូបុកម៉ូតូសណ្ដោងរឺម៉ក

0
570

ពោធិ៍សាត់ ៖ មនុស្សម្នាក់បានស្លា..ប់បាត់បង់ជីវិត និង២នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងជិះម៉ូតូបុកម៉ូតូសណ្ដោងរឺម៉កដឹកអេតចាយ ដែលកំពុងធ្វើដំណើរស្របទិសគ្នា ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅវេលាម៉ោង១១ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៣.៨៤ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លា..ប់ឈ្មោះ លន់ សុខឡេង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគក ឃុំខុនរ៉ង ស្រុកបរិបូណ៏ ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើររងរបួស(ធ្ងន់)ឈ្មោះ ស សុភាព ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកន្សែង ឃុំខុនរ៉ង ស្រុកបរិបូណ៏ ខេត្តកំពង់ឆ្នាំង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស២នាក់ធ្វើដំណើររួមគ្នាដោយម៉ូតូ១គ្រឿងម៉ាក HONDABEAT ពណ៏ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 1K 6247 ក្នុងទិសដៅលិចឆ្ពោះទៅទិសខាងកើតក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ បានជ្រុលបុកម៉ូតូម៉ាក WAVE អាល់ហ្វា ពណ៏ខ្មៅ គ្មានស្លាកលេខ សណ្ដោងរឺម៉កដឹកអេតចាយពេញទំហឹង បណ្ដាលភាគីបើកបរម៉ូតូស្លា..ប់ភ្លាមៗ និងអ្នករួមដំណើររងរបួស ចំណែកម៉ូតូសណ្ដោងរឺម៉កដឹកអេតចាយប៉ើងចូលស្នាមភ្លោះ បណ្ដាលឲ្យរងរបួសស្រាលអ្នកបើកបរផងដែរ(គេចបាត់)។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាល រថយន្តសង្រ្គោះរបស់ក្រុមគ្រូរពេទ្យ ចុះមកដល់ភ្លាមៗផងដែរដើម្បីជួយអន្តរាគម តាមជំនាញ និងបច្ចេកទេស ដើម្បីរងចាំបន្តនីតិវិធី៕

Facebook Comments
Loading...