ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទដៃបានសម្រេច២ថ្ងៃក្រោយមកទាក់ទងឲ្យម្ចាស់យកលុយទៅដោះដូរតែមិនឲ្យរត់ចូលក្នុងព្រៃបាត់

0
560

ភ្នំពេញ ៖ ពិតជាហ៊ានមែន..ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទដៃបានសម្រេច២ថ្ងៃក្រោយមកទាក់ទងឲ្យម្ចាស់យកលុយទៅដោះដូរយកទួរស័ព្ទវិញ តែមិនឲ្យបែរជាដេញកាប់ជនរងគ្រោះថែមទៀត ហើយត្រូវបានគេឃើញរួចស្រែកឆោឡោឡើង ពួកជនសង្ស័យបានរត់ចូលក្នុងព្រៃបាត់ ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្រ្តីម្នាក់បានអះអាងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា កាលពីថ្ងៃទី២កញ្ញា ម្សិលម្ងៃ  កូនស្រីរបស់គាត់ និងក្មួយៗបានមកលក់សណ្ដែកដីនៅជិតស្ទុប៦០ម៉ែត្រត្រង់ចំណុចកើតហេតុ ក៏ត្រូវចោរ២នាក់ ឆក់យកទូរស័ព្ឌបានសម្រេច។ ក្រោយមកគាត់បានព្យាយាមទាក់ទងតាមលេខទូរស័ព្ឌ ដែលជាប់នៅក្នុងទូរស័ព្ឌនោះ ក្រោយខលចូលហើយ ត្រូវចោរ២នាក់នោះក្នុងចំណោមបក្ខពួកផ្សែងទៀតបានណាត់ឲ្យយកលុយ៣០ដុល្លារមកដោះដូរយកទូរស័ព្ឌវិញ នៅចំណុចទីតាំងកើតហេតុ ខណ:ពេលដែលរូបគាត់នឹងប្តីមកដល់ ក្រុមចោរនោះ មិនយកទូរស័ព្ឌមកឲ្យវិញទេ បែរជាដេញកាប់ពួកគាត់ទៅវិញ តែសំណាងល្អ ពួកគាត់រត់គេចទាន់ ហើយស្របពេលនោះមានអ្នកសារព័ត៍មានជិះកាត់នោះឃើញក៏ទាក់ទងហៅសមត្ថកិច្ចទាំងយប់ ចុះមកជួយអន្តរាគមន៍។

ក្រោយកើតហេតុភ្លាមៗ ជនសង្ស័យទាំងនោះបានរត់ចូលក្នុងព្រៃដីឡូត៍ក្បែរកន្លែងកើតហេតុបាត់អស់ ដោយសមត្ថកិច្ចមិនអាចឃាត់ខ្លួនបានឡើយ ហើយជនរងគ្រោះក៍មិនបានទូរស័ព្ទមកវិញនោះទេ៕

Facebook Comments
Loading...