ខ្លួនជាមនុស្ស តែចិត្តមិនស្មើរនិងតរច្ឆាន ដែលម្ដាយបង្កើតចិត្តអប្រិយចាប់កូនស្រីខ្លួនឯងឲ្យប្តីក្រោយរំលោភបានសម្រេចច្រើនលើក

0
698

កណ្តាល ៖ មនុស្សអប្រិយមានចិត្តមិនស្មើរនិងសត្វតិរច្ឆាន ស្ត្រីជាម្ដាយម្នាក់មានគំនិតដ៏ស្មោកគ្រោកហ៊ានចាប់កូនស្រីបង្កើតរបស់ខ្លួនឲ្យប្តីចុងរំលោភបានជាច្រើនដង នៅនិងភ្នែកព្រមទាំងបានគំរាមវាយធ្វើបាបនាងជាកូនមិនឲ្យប្រាប់គេទៀតផង ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិ ព្រែករកា ឃុំ ព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកវរ:សេនីយ៍ទោ ស៊ឹម គឹមស៊ុន អធិការរងទទួលបន្ទុកបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ម. ស.ម ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិព្រែកសំរោងទី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរសិស្ស រីឯជនសង្ស័យមានចំនួន២នាក់ទី១-ឈ្មោះ មួង  ចាក ហៅតាក់ ភេទប្រុសអាយុ៤៧ឆ្នាំ មានទីលំនៅភូមិព្រែករការ ឃុំព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកសិករ(ត្រូវ ជាឪពុក ចុង) និង២-ឈ្មោះជាន ហ៊ុច  ភេទស្រី៥០ឆ្នាំ មានទីលំនៅភូមិព្រែករការ ឃុំព្រែករការ ស្រុកកណ្ដា​លស្ទឹង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ (ត្រូវជាម្ដាយបង្កើត) លោកស៊ឹម គឹមស៊ុនបានបន្ថែមទៀតថា បើយោងតាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា មិនចាំថ្ងៃកំឡុង ខែមីនា  ឆ្នាំ២០២០ ឈ្មោះជាន ហ៊ុច អាយុ៥០ឆ្នាំ ត្រូវជាម្តាយបង្កើត របស់ជនរងគ្រោះបានចុះចោលប្តីរបស់ខ្លួនទៅមានប្តីថ្មី មួយទៀតឈ្មោះ មួង ចាត ហៅតាក់ (ជនសង្ស័យ) រស់នៅភូមិ ឃុំ កើតហេតុខាងលើ រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង  ០៨ :០០នាទី ម្តាយបង្កើតរបស់ជនរងគ្រោះ បានមកដល់ផ្ទះឪពុកបង្កើតរបស់ជនរងគ្រោះ ហេីយបានសុំជួបជនរងគ្រោះមួយថ្ងៃ ពេលឪពុករបស់ជនរងគ្រោះ បាន អនុញ្ញាត អោយនៅជាមួយជនរងគ្រោះមួយយប់ លុះស្អែកឡើងវេលាម៉ោង១៦:៣០នាទី ពេលឪពុករបស់ជនរងគ្រោះទៅចំការបាត់ ស្រាប់តែម្តាយបង្កើតរបស់ជនរងគ្រោះបាន យកជនរងគ្រោះទៅបាត់ ពេលឪពុកជនរងគ្រោះត្រឡប់មកពីចំការវិញមិនឃើញកូនស្រី របស់ខ្លួនក៏តាមរកដល់ម្តុំផ្លូវជាតិលេខ៣ស្រុកកណ្តាលស្ទឹង តែពុំឃេីញក៏ត្រឡប់មកផ្ទះវិញ។ លុះដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង៨នឹង០០ព្រឹក ម្តាយបង្កើតរបស់ជនរងគ្រោះបាននាំជនរងគ្រោះត្រឡប់មកផ្ទះវិញ ហើយបានសុំរួមរស់ជាមួយប្តីដើមវិញ តែ ឪពុកជនរងគ្រោះមិនព្រមអោយនៅទេ តែម្តាយជនរងគ្រោះមិនព្រមចេញ ក៏ដេកស្នាក់នៅផ្ទះជាមួយជនរងគ្រោះមួយយប់ទៀត លុះស្អែកពេលឪពុកជនរងគ្រោះ ទៅបេះបន្លែបាត់  ម្តាយបង្កើតជនរងគ្រោះបានលួចលុយចំនួន៥០០ដុល្លារ រត់គេខ្លួនបាត់ពេលនោះ ជនរងគ្រោះបាននិយាយប្រាប់ឪពុកបង្កើតរបស់ខ្លួនថា ពេលជនរងគ្រោះមករស់នៅជាមួយម្តាយ របស់ខ្លួន និងឪពុកចុងនៅភូមិ ឃុំកើតហេតុម្តាយបានវាយធ្វើបាបរាល់ថ្ងៃ ចំណែកឪពុក ចុងបានក៍បានវាយធ្វើបាបរាល់ថ្ងៃ និងបានចាប់រំលោភចំនួន៤ដង លើកទី១ពេលយប់នៅលើផ្ទះរបស់ជនសង្ស័យ តែមិនបានសំរេចលើកទី២ ទី៣ នឹងទី៤ នៅលើផ្ទះដដែល បានសំរេច ដោយម្តាយជាអ្នករួមគំនិត ជួយចាប់ហែកជើងជនរងគ្រោះ ទាំងសងខាង ដើម្បីអោយជនសង្ស័យរំលោភរាល់ពេលម្តងៗ។

ហើយជនសង្ស័យទាំងពីរនាក់ តែងតែវាយធ្វើបាប និងគំរាមជនរងគ្រោះ មិនអោយប្រាប់អ្នកណាឡើយ។ លឺដូចនោះឪពុកបង្កើតរបស់ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ត៏នគរបាលរដ្នបាលសង្កាត់តាខ្មៅ ហើយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់តាខ្មៅ បានណែនាំឲ្យមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ត៏នគរបាលរដ្នបាលឃុំ ព្រែករការ ក្រោយទទួល បានកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋឃុំ  ព្រែករការ បានចុះស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យទាំងពីរបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំនុំរឿងតាមនីតិវិធី៕

Facebook Comments
Loading...