ប្រជាពលរដ្ឋចំនួន១០៨៩គ្រួសារ នៅក្នុងតំបន់បិទខ្ទប់បណ្តោះអាសន្ន ក្នុងសហគមន៍អណ្តូង បានទទួលអំណោយសម្តេចតេជោ

0
583

ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន១០៨៩គ្រួសារ នៅក្នុងតំបន់បិទខ្ទប់បណ្តោះអាសន្ន ក្នុងភូមិអណ្តូង៣ អណ្តូង៥ និងភូមិអណ្តូង៤ អណ្តូង៦ បានទទួលអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោកឃួង ស្រេង អភិបាលនៃគណអភិបានរាជធានីភ្នំពេញ ដែលចូលរួមចែកដោយលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីសាលាខណ្ឌ ព្រមទាំងមន្ត្រីសង្កាត់គោករកា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

ក្នុងពិធីចែកអំណោយនាឱកាសនោះលោកសុខ សម្បត្តិ បានមានប្រសាសន៍ថារាល់ការលំបាកទាំងឡាយរបស់បងប្អូនប្រជាពលរដ្ឋទាំងក្នុងប្រទេសក៍ដូចជានៅទីនេះសម្តេចតេជោ តែងតែគិតគូជានិច្ច ទាំងស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទូទៅក្នុងប្រទេសមិនគិតប្រាក់ និងផ្តល់អំណោយជាបន្តបន្ទាប់មិនឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ហើយមិនទៅណាចោលបងប្អូននោះឡើយ។

លោកបន្តថា បើបងប្អូនណាខ្វះខាតអាចទាក់ទងមកលោកមេភូមិ ឬប្រធានសហគមន៍ និងសង្កាត់ អំណោយសម្តេចតេជោ និងមានចែកជូនជានិច្ច។ ក្នុងនោះផងដែរលោកអភិបាលខណ្ឌក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅក្នុងតំបន់បិទខ្ទប់ថែរក្សាសុខភាពឲ្យបានល្អ កុំចេញក្រៅផ្ទះបើមិនមានការចាំបាច់ ហាមជួបជុំឲ្យសោះ មិនយូទេរយៈពេល១៤ថ្ងៃ បើមិនមានការចំលងទេគឺយើងអាចមានសេរីភាពដូចមុនវិញហើយ បើទោះជាយ៉ាងណាត្រូវតែរក្សា៣កុំ និង៣ការពារ ជាប់ជានិច្ច។

ក្នុងឱកាសនោះដែរ ប្រជា​ពលរដ្ឋទាំង១០៨៩គ្រួសារ បានលើកដៃសំពះដឹងគុណ ដល់​សម្តេចតេជោ ហ៊ុន សែន​ ព្រមទាំងលោកឃួង ស្រេង ដែលបានជួយ​សង្គ្រោះ​ពួកគាត់ កំពុងជួបការលំ​បាកទាន់ពេលវេលានេះ។ ដែលបានបង្ហាញពីការ​យកចិត្ត​ទុក​ដាក់ ដល់ប្រជាពលរដ្ឋ ដឹងពីសុខទុក្ខ របស់​ប្រជាព​ល​រដ្ឋ ដែលជួបប្រទះនូវការលំបាក ពិ​សេ​ស​នៅពេលដែល ប្រជាពលរដ្ឋជួបនូវបញ្ហា​គ្រោះ​អាសន្ន ដូចជាពេលនេះជាដើម។ ប្រជា​ពល​រដ្ឋ​ទាំង​១០៨៩គ្រួសារ បានលើកដៃបួងសួងដល់ទេវតា ដែលថែរក្សាព្រះរាជាណាចក្ស​កម្ពុជា ជួយថែរ​ក្សា​សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកអភិបាលរាជធានីភ្នំពេញសូម​បាននៅ​សេច​ក្តីសុខ គ្រប់ពេលវេលាដើម្បីដឹកនាំនាវាកម្ពុជា អោយកាន់តែមានការរីក​ចំ​រើន​ទ្វេឡើងថែម​ទៀត។

គួរបញ្ជាក់ថា អំណោយដែលចែកជូននាពេលនោះ ក្នុង១គ្រួសារៗទទួលបានអង្ក២៥គីឡូក្រាម ម៉ី១កេស ត្រីខ១យួ និងទឹកត្រី១យួផងដែរ៕

Facebook Comments
Loading...