កីឡាករCristiano Ronaldo រកបាន២គ្រាប់ជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ឡើងឈរលេខ១ក្នុងពូល F

0
1574

កីឡាបរទេស ៖ ការប្រកួតសន្សំពិន្ទុប្រចាំពូល F ដែលគេឲ្យរហ័សនាមថា ជាពូលមរណៈក្រុមការពារតំណែងជើងឯកព័រទុយហ្គាល់រកបាន៣ពិន្ទុ ឈរលេខ១ក្នុងពូល F បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិហុងគ្រី ក្នុងលទ្ធផល ៣-០កីឡដ្ឋាន Puskas Arena នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ក្នុងពឹ្រត្តិការណ៍ជើងឯកអឺរ៉ុបEuro 2020។

ការប្រកួតដែលមានអ្នកទស្សនាពេញកីឡដ្ឋាន Puskas Arena ការដាក់សម្ពាធជាច្រើនលើករបស់ក្រុមព័រទុយហ្គាល់ ទៅលើម្ចាស់ផ្ទះហុងគ្រី ធ្វើបានសម្រេចដោយខ្សែការពារ Raphael Guerreiro នៅនាទី៨៤ និងការស៊ុតបាលពិន័យ ១១ម៉ែត្ររបស់ប្រធានក្រុម Cristiano Ronaldo នៅនាទី៨៧ និងបន្តរកបាននៅនាទី៩0។

បញ្ជាក់ផងថា ក្រុមជម្រើសជាតិព័ទុយហ្គាល់ ដែលជាក្រុមការពារតំណែងជើងឯក Euro 2016 ហើយនេះជាការរកបានជ័យជម្នះលើកទី១០ និងស្មើ៤ដងទៅលើជម្រើសជាតិហុងគ្រី នៃការជួបគ្នាលើកទី១៤ នេះផងដែរ៕

Facebook Comments
Loading...