អេស្ប៉ាញ និងស៊ុយអែត ចែកគ្នាម្នាក់១ពិន្ទុក្នុងការប្រកួតជម្រុះក្នុងពូល E នៅ Euro 2020

0
1528

កីឡាបរទេស ៖ ១ប្រកួតដំបូងរបស់អេស្ប៉ាញនៅ Euro 2020 ប្រចាំពូល E បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា០ទល់នឹង០ជាមួយស៊ុយអែត បានចែកគ្នាម្នាក់១ពិន្ទុឆរលេខរៀងទី២និងទី៣ក្នុងពូលជាបណ្តោះអាសន្ន ដែលបានធ្វើឡើងនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Seville ប្រទេសអេស្ប៉ាញ នាថ្ងៃអង្គារ ទី១៥ ខែមិថុនានេះ។

ក្រុមរបស់លោក Luis Enrique បានខ្ជះខ្ជាយគ្រាប់បាល់ក្នុងការស្វែងរក ៣ពិន្ទុពី ១ប្រកួតដំបូងប្រចាំពូល ដ្បិតស្លូវ៉ាគី រកបាន ៣ពិន្ទុឈរនៅកំពូលតារាងបណ្តោះអាសន្ន នៅពេលយកឈ្នះប៉ូឡូញ ២-១ ដែលនៅសល់សមាជិកតែ ១០នាក់។

ត្រឹមរយៈពេល ៤៥នាទីក្នុងតង់ទី១ អេស្ប៉ាញមានការប៉ះបាល់ដល់ទៅ ៤១៩ដង ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានក្នុងយុទ្ធនាការជើងឯកអឺរ៉ុបនេះ ដែលរៀបចំឡើងបាន ១៦សម័យកាលមកហើយគិតចាប់តាំងពីឆ្នាំ១៩៦០ និងមានរយៈពេល ៤ឆ្នាំម្តង។

១ប្រកួតបន្ទាប់របស់អេស្ប៉ាញនៅ Euro 2020 ប្រចាំពូល E នឹងត្រូវប៉ះប៉ូឡូញនៅក្នុងទីក្រុង Seville នាថ្ងៃទី១៨ ខែមិថុនា ស្របពេលស៊ុយអែត ត្រូវប៉ះស្លូវ៉ាគីដែលបានយកឈ្នះប៉ូឡូញគួរឲ្យភ្ញាក់ផ្អើលនៅថ្ងៃជាមួយគ្នានោះដែរ ស្ថិតនៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី៕

 

Facebook Comments
Loading...