ឥណ្ឌា ៖ បច្ចប្បន្នបញ្ហាកាន់តែធ្ងន់ធ្ងរហើយពេលនេះ វ៉ីរុសកូវីដ១៩ បំលែងថ្មី កំពុងវាយប្រហារយ៉ាងខ្លាំង ធ្វើអោយវិស័យសុខាភិបាល ក្នុងប្រទេសនេះ ដួលរំលំហើយ ដោយមិនអាចទប់ស្កាត់ និងព្យាបាលប្រជាជនបានទាន់ពេលវេលា។
វ៉ីរុសកូវីដ១៩ បំលែងថ្មីនេះ បានកំពុងរាតត្បាតជាង ៤០ប្រទេសហើយ លើពិភពលោក ហើយនៅអាស៊ីយើងមានប្រទេស ម៉ាឡេស៊ី,ឥណ្ឌូនេស៊ី,ជប៉ុន ជាដើម ដែលបានឆ្លងវ៉ីរុសនេះ។
ប្រជាជនតាមប្រទេសធំៗជាច្រើនចាប់ផ្តើមជម្លៀសចេញពីឥណ្ឌាជាបន្ទាន់រួមមាន ថៃ,កូរ៉េខាងត្បូង,អ៊ីរ៉ាក់,ជាពិសេសសហរដ្ឋអាមេរិក ប្រកាសអោយប្រជាជនជម្លៀសខ្លួនចេញពីឥណ្ឌាអោយលឿនបំផុត តាមដែលអាចធ្វើបាន ព្រោះអត្រាឆ្លងនៅប្រទេសឥណ្ឌា មានសន្ទុះខ្លាំង។ តួលេខឆ្លងថ្មីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្លាំង គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ ប្រទេសឥណ្ឌាមានអ្នកឆ្លងថ្មី 382.691 នាក់ និងមានអ្នកស្លាប់ 3.786 នាក់។ អ្នកវិទ្យាសាស្ត្រព្យាករណ៍ថាក្នុងរយៈពេល២ទៅ៣អាទិត្យទៀតឥណ្ឌាឆ្លងកាន់តែច្រើនហើយស្លាប់កាន់តែច្រើនជាងនេះ។
វិបត្តិខ្វះអុកស៊ីសែនគឺជាបញ្ហាប្រឈមខ្លាំង ដោយសារចម្ងាយផ្លូវដឹកមកពីកន្លែងផលិតនៅភាគបូព៌ា&ភាគខាងត្បូងប្រទេសនេះឆ្ងាយដឹកមិនទាន់ និងតាមមន្ទីរពេទ្យគ្មានឧបករណ៍ដាក់អុកស៊ីសែន។ អ្នកជម្ងឺជាច្រើនត្រូវព្យាបាលតាមផ្ទះ នឹងស្លាប់តាមដំណើរព្រោះព្យាបាលមិនទាន់គ្មានគ្រែដេកគ្មានអុកស៊ីសែនដកដង្ហើម៕