ហួសចិត្តមិនដែលជួបទេ គ្រាន់តែមានត្រកូលដូចគ្នាសោះ នារីរូបស្អាតម្នាក់ត្រូវគេតាមរករឿងនិងទាមទារឱ្យបង្ហាញអត្តសញ្ញាណប័ណ្ណ

0
817

ភ្នំពេញ ៖ ពិតរឿងដែលកម្រជួប និងចម្លែកបំផុត ខណៈដែលនារីស្រស់ស្អាតម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Marina Deth ត្រូវបានគេទាមទារឱ្យបង្ហាញអត្តសញ្ញាណប័ណ្ណបញ្ជាក់ថានេះជាឈ្មោះរបស់នាងពិតប្រាកដ និងរងការចោទប្រកាន់ថានាងយកឈ្មោះរបស់គេមកប្រើ សូម្បីប្អូនព្រះតេជគុណ ឌួង ឆាយ ក៏ហួសចិត្ត។

នារីរូបស្រស់ឈ្មោះ ដេត ម៉ារីណា បង្ហោះនៅលើគណនីហ្វេសរបស់ខ្លួន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងយ៉ាងដូច្នេះថា «មានគេសួរខ្ញុំច្រើន រឿងឈ្មោះរបស់ខ្ញុំ ដេត ម៉ារីណា Deth Marina និងយល់ច្រឡំថាខ្ញុំមានបងស្រីម្នាក់ទៀតឈ្មោះស្រដៀងគ្នា តែខ្ញុំមានបងប្អូនបង្កើតតែ2នាក់ប៉ុណ្ណោះ ខ្ញុំជាកូនស្រីច្បង ហើយនិងប្អូនស្រីម្នាក់ទៀត ដេត ម៉ារីណា Deth Marina នេះជាឈ្មោះកំណើតរបស់ខ្ញុំ រហូតដល់មានអ្នកមករករឿងខ្ញុំថា ខ្ញុំយកឈ្មោះគេប្រើ ហើយសុំអោយខ្ញុំបង្ហាញអត្តសញ្ញានប័ណ្ណទៀត ការអត់ធ្មត់មានកំណត់ សង្ឃឹមថាអ្នកចេះដឹងដល់ថ្នាក់វិជ្ជបណ្ឌិត ឈប់ល្ងិតល្ងង់ទៀតទៅ ឈ្មោះបែបណា ត្រកូលបែបណាអ្នកគ្មានសិទ្ធមកហាមមិនអោយគេដាក់ ឬមានកម្មសិទ្ធតែម្នាក់នោះទេ ហើយក៏គ្មានអំណាចផ្លូវច្បាប់ណាអោយនាងខ្ញុំបង្ហាញអត្តញ្ញាណជាសារធារណៈដើម្បីឆែក ត្រកូល និង ឈ្មោះខ្ញុំទេ បើមិនបញ្ឍប់ទេនាងខ្ញុំមិនយោគយល់ទេ ប្រទេសមានច្បាប់វិន័យត្រឹមត្រូវ ហើយប្រជាជនកម្ពុជាជាង១០លាននាក់ក៏មានមនុស្សជាច្រើន ត្រកូល ដេត អ្នកដាក់ត្រកូល ដេត ទាំងអស់សូមប្រុងប្រយ័តណា មានគេរករឿងថាជាឈ្មោះរបស់គេ យើងគ្មានសិទ្ធប្រើទេ» ។

ប្រភពខាងលើបានបន្តឱ្យដឹងទៀតថា មិនតែប៉ុណ្ណោះ នៅថ្ងៃទី០៣ ខែឧសភា ដដែល «បងប្អូនទាំងអស់ឆ្ងល់ឆាតសួរច្រើន អាចអានខំមិននេះ ថាមានរឿងអ្វីកើតឡើង ដែរគេតាមរំខានខ្ញុំរឿងឈ្មោះខ្ញុំ ដេត ម៉ារីណា Deth Marina ទាយលេងៗមើលថា ជាក្រុមគ្រួសារអ្នកណា ឪពុករបស់អ្នកណាឈ្មោះ ដេត និង? ហេតុអ្វីគេប្រើអំណាចអោយខ្ញុំត្រូវតែដូរឈ្មោះខ្ញុំចោល? ខ្ញុំគ្មានហេតុផលណាមួយដែលត្រូវប្រើត្រកូល រឺឈ្មោះតាមគេទេ ក៏មិនបានចង់ជាប់ខ្សែស្រឡាយ រឺតោងកាលីបអ្នកណាដែរ តែគាត់ម្នាក់នេះតាមរំខានខ្ញុំទាំងក្នុង account facebook និងផេកខ្ញុំ អត់យល់ថាគាត់ចង់បានអី»។

យ៉ាងណាជាមួយនឹងរឿងរ៉ាវដ៏សែនហួសចិត្តនេះ សូម្បីតែប្អូនស្រីព្រះតេជគុណ ឌួង ឆាយ ក៏មិនអាចទប់អារម្មណ៍បាន រហូតដាច់ចិត្តបញ្ចេញមតិថា «ហេតុតែគេមានលុយចឹងមែន ត្រកូលនឹងគាត់ទិញសិទ្ធិfranchiseហើយ បងប្អូនណាមានត្រកូលនឹងប្រយ័ត្នគាត់តាមរករឿង៕

Facebook Comments
Loading...