ព្រះវិហារ ៖ ផ្ទះគំរូគ្រួសារកងទ័ពចំនួន២ខ្នង រងនូវការខូចខាតទាំងស្រុង នឹង៣ខ្នងទៀត របើកដំបូល រប៉ាត់រប៉ាយ ដោយសារខ្យល់កន្ទ្រាក់ លាយឡំនឹងភ្លៀង ផ្គរ រន្ទះ កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ត្រី ហ៊ុ សំអុល មេបញ្ជាការវរសេនាតូច ៣៨១ បានឲ្យដឹងថា ផ្ទះគំរូគ្រួសារកងទ័ពចំនួន២ខ្នងបានដួលរលំដល់ដីទាំងស្រុង និងចំនួន៣ខ្នងទៀត របើកដំបូលរប៉ាត់រប៉ាយ។ ម្ចាស់ផ្ទះទាំង៣ខ្នងនោះទី១.ឈ្មោះ ង៉ែត រឿន ខូចខាតទាំងស្រុង, ទី២.ឈ្មោះ អើង ពុធ ខូចខាតទាំងស្រុង, ទី៣.ឈ្មោះ ណន់ ណារ៉ុង របើកដំបូល ក្បឿង និងរហែកដែកស័ង្កសី មួយចំហៀង, ទី៤.ឈ្មោះ នូវ វ័ន្ត របើកដំបូលក្បឿងមួយចំហៀង, និងទី៥.ឈ្មោះ ធន ធឿន របើកដំបូលក្បឿង មួយចំហៀង។
លោកបានបន្តថា បើទោះជាយ៉ាងនេះក្តីនៅក្នុងហេតុការណ៍នេះ មិនបណ្តោយឲ្យមានមនុស្សរងគ្រោះថ្នាក់ ដោយសារគ្រោះធម្មជាតិខ្យល់កន្ទ្រាក់នេះទេ៕