សៀមរាប ៖ ឪពុកចុងចិត្តអប្រីយ៍ឆីកូនស្រីប្តីដើមរបស់ប្រពន្ធ៣នាក់ត្រូវជាប់ខ្នោះ ដែលមានអាយុក្រោម១៥ឆ្នាំ ជាបន្តបន្ទាប់ ទីបំផុតត្រូវបែកការណ៍ត្រូវឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះទាំង៣នាក់ដែលរស់នៅភូមិ វាល សង្កាត់គោកចក ក្រុងសៀមរាប ប្តឹងសមត្ថកិច្ចឲ្យចាប់ដាក់ខ្នោះបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ។
សមត្ថតកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃឿន ធា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅនៅ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ត្រូវជាឪពុកចុងរបស់ក្មេងស្រីរងគ្រោះទាំង៣នាក់។ចំណែកក្មេងស្រី៣នាក់មានឈ្មោះទី១. ឈ្មោះ ត .ណ អាយុ៩ឆ្នាំ ទី២. ឈ្មោះ ត .ន អាយុ១១ឆ្នាំ និងទី៣. ឈ្មោះ ត .ច អាយុ១៥ឆ្នាំ នៅសៀមរាប។សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា ការចាប់ខ្លួន ជនសង្ស័យខាងលើធ្វើឡើងក្រោយពី សមត្ថកិច្ចបានទទួល ពាក្យបណ្តឹង ពីឈ្មោះតន់ សុខា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិ វាល សង្កាត់គោកចក ក្រុងសៀមរាប ត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះ ដែលបានលែងលះជាមួយប្រពន្ធត្រូវជាម្តាយក្មេងស្រីរងគ្រោះទាំង៣នាក់។
លោក តន់ សុខា បានប្តឹងចោទប្រកាន់ទៅលើ ឈ្មោះ ឃឿន ធា ជាប្តីក្រោយរបស់ប្រពន្ធថា បានចាប់រំលោភបំពាន ផ្លូវភេទទៅលើកូនស្រីទាំង៣នាក់របស់គាត់។ការប្តឹងសមត្ថកិច្ចឲ្យចាត់ការលើឈ្មោះ ឃឿន ធា នេះដោយយោងលើកូនស្រីទាំង៣នាក់បានលួចបង្ហើបឲ្យដឹងពីទង្វើលាមករបស់ឪពុកចុងដែលចាប់រំលោភសេពសន្ថវ:លើពួកនាងជាបន្តបន្ទាប់និងបានគំរាមមិនឲ្យប្រាប់អ្នកណាទាំងអស់។ ក្រោយទទួលការសារភាពរបស់ឪពុកចុងទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យររូបនេះយកទៅចាត់ការតាមច្បាប់៕