ប្រជាពលរដ្ឋមានជីវភាពខ្វះខាតដែលទទួលបានអំណោយលើកដៃអរគុណដល់សម្តេចតេជោ ហ៊ុន សែន

0
1081

ភ្នំពេញ ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត បានទទួលអំណោយលើកដៃអរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកអភិបាលរាជធានីភ្នំពេញ និងដឹកនាំចែកជូនដោយលោកស្រីសក់ ស៊ីថា អភិបាលរងខណ្ឌព្រែកព្នៅ លោក ស៊ូ ស៊ីវុត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នៅ នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ។

នាឱកាសនោះលោកស្រីសក់ ស៊ីថា ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល គឺត្រូវទាមទាឲ្យមានការ ចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះ វិលមករកស្ថានភាពធម្មតាវិញ ក្នុងខណៈនេះបើបងប្អូនប្រជាពលរដ្ឋណាមានការខ្វះខាតសូមទៅរកអាជ្ញាធរ សង្កាត់ ឬខណ្ឌដើម្បីជួយបងប្អូនឥ្យបានទាន់ពេលវេលា។

លោកស្រីអភិបាលរងខណ្ឌបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តា ប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន និងបញ្ហាអគ្គីសនី ជាពិសេសប្រុងប្រយ័ត្នចំពោះក្មេងៗដោយធ្វើយ៉ាងណាពិនិត្យឱ្យបានម៉ត់ចត់ កុំមានការធ្វែសប្រហេសឱ្យសោះ។

ចំណែកលោកស៊ូ ស៊ីវុត្ថា បានលើកឡើងថា ប្រជាពលរដ្ឋដែលខ្វះខាតនិងបានគ្រប់គ្រប់គ្នា គ្រាន់តែមុននិងក្រោយគ្នាបន្តិចប៉ុណ្ណោះ ហើយអំណោយដែលចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះនៅក្នុងភូមិសំរោងកណ្តាលចំនួន១០គ្រួសារ នាពេលនេះមានក្នុង០១គ្រួសារៗទទួលបានអង្ករ១បាវ ទំងន់២៥គីឡូក្រាម មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកសុទ្ធ ទឹកក្រូច និងម៉ាស សរុប១កញ្ចប់ និងបន្លែស្រស់ជាច្រើនមុខ១ថង់ ចំណែកប្រជាពលរដ្ឋដែលរស់នៅសហគមន៍សំរោងត្បូងចំនួន៣០គ្រួសារ ដែលបានទទួលអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាលពីពេលថ្មីៗមកនេះបានទទួលបន្លែស្រស់ជាច្រើនមុខ១ថង់ផងដែរ៕

Facebook Comments
Loading...