វិភាគ ៖ តើ កញ្ញា សេង ធារី ត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ដូចសុភាសិតខ្មែរពោលថា “សាងបាបបានបាប” ?

0
102431

សហរដ្ឋអាមេរិកបានធ្វើការ “ទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ” ក្នុងបំណងបំផ្លាញ “ទីជម្រក” របស់ពួកវៀតកុងនៅក្នុងព្រំដែនកម្ពុជា ក្នុងចន្លោះខែមីនា ឆ្នាំ២៩៦៩ ដល់ខែឧសភា ឆ្នាំ១៩៧០ ព្រឹត្តិការណ៍នេះបានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់ស្លាប់ និងបែកបាក់គ្រួសារ។ ក្នុងអំឡុងពេល៥០ឆ្នាំកន្លងមក បទឧក្រិដ្ឋក្នុងប្រវត្តិសាស្រ្តរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា គឺជាទង្វើគួរឱ្យស្អប់ខ្ពើមជាទីបំផុត។ ប៉ុន្តែជាង៥០ឆ្នាំក្រោយក្នុងថ្ងៃនេះ ប្រជាជនកម្ពុជាបានផ្តោតធ្ងន់ទៅលើករណីបណ្តឹងស្តីពីការរួមគំនិតក្បត់ជាតិ ដែលស្រ្តីខ្មែរសញ្ជាត្តិអាមេរិក កញ្ញាសេង ធារី ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋក្បត់ជាតិ។

តើសេង ធារីគឺជានរណា? ហើយកញ្ញាបានប្រព្រឹត្តិអំពើអ្វីខ្លះ?

ស្ត្រីខ្មែរល្បីឈ្មោះកញ្ញាសេង ធារី ត្រូវបានគេដឹងលឺក្នុងសង្គមខ្មែរទាំងក្នុង និងក្រៅប្រទេស។ កញ្ញាធារី ជាស្រ្តីខ្មែរសញ្ជាតិអាមេរិកាំង មានដើមកំណើតនៅកម្ពុជា។ កញ្ញាធារីគឺជាមេធាវីម្នាក់ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតច្បាប់នៅសហរដ្ឋអាមេរិក និងជាសកម្មជនសិទ្ធមនុស្ស ព្រមទាំងជាប្រធានស្ថាបនិកនៃអង្គការតស៊ូមតិឈ្មោះថា “មជ្ឈមណ្ឌលអប់រំ ដើម្បីពលរដ្ឋខ្មែរ” ហៅកាត់ថា ស៊ីវីខើស (CIVICUS)។ ជាការពិតណាស់ កញ្ញាគឺជាជនរងគ្រោះនៃរបបខ្មែរក្រហម ប៉ុន្តែនេះមិនមែនជាហេតុផលសម្រាប់កញ្ញាដើម្បីរួមគំនិតក្បត់ប្រជាជនកម្ពុជាឡើយ។ កញ្ញាសេង ធារីបានជាប់ទោសស្តីពីបទ«រួមគំនិតក្បត់» និង «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដែល មានស្ថានទម្ងន់ទោសជាប់ពន្ធនាគាររហូតដល់១២ឆ្នាំ។

កញ្ញាសេង ធារី គឺជាតំណាងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ(CNRP) តាមការចែករំលែកជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា យើងអាចសង្កេតឃើញថា កញ្ញាគឺជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ។ យើងទាំងអស់គ្នាសុទ្ធតែបានដឹង ដោយប្រទេសកម្ពុជាយោងតាមច្បាប់កំណត់ បានកម្ចាត់“បដិវត្តពណ៌”មួយក្នុងឆ្នាំ២០១៧ និងរំលាយគណបក្សសង្គោះជាតិដែលប៉ុនប៉ងផ្តួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់ ដែលបានបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាធ្វើអោយប្រទេស កម្ពុជាធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិលជាថ្មីម្តងទៀត ហើយក៏បានកាត់ផ្តាច់បណ្តាប្រទេសលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក ដែលបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនយោបាយកម្ពុជា។

យោងតាមគេហទំព័រសារព័ត៌មាន《Freshnews》កម្ពុជាបានបង្ហោះថា ថ្នាក់ដឹកនាំ កំពូលៗរបស់ គណបក្សសង្រ្គោះជាតិ(CNRP)មានដូចជាលោក កឹម សុខា ជាប្រធានគណបក្ស លោកប៉ុល ហំម លោកស្រីមូរ សុខហួរ និងលោកអេង ឆៃអ៊ាង ជាអនុប្រធាន បានចូលរួមវគ្គបណ្តុះមនោគមន៏វិជ្ជារបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (NDI) រយៈពេលពីរថ្ងៃ (ពីថ្ងៃទី១៤ – ១៥ ខែមិនា ២០១៧) នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ។ ក្នុងនោះក៏មានវត្តមានកញ្ញាសេង ធារី ចូលរួមតាមរយៈវីដេអូខលផងដែរ។ ខ្លឹមសារនៃវគ្គបណ្តុះទាំងនេះមានដូចជា៖      ការផ្សព្វផ្សាយពាក្យចចាមអារាម ការវាយប្រហាររដ្ឋាភិបាល ការរៀបចំ និងបណ្តុះបណ្តាលឆ្អឹងខ្នងនៃបាតុកម្ម និងកុបកម្មតាមដងផ្លូវនានា។ល។ វគ្គបណ្តុះមនោគមន៏វិជ្ជាបែបនេះ មិនមែនទើបមានជាលើកទី១នោះទេ ហើយដៃគូរចូលរួមក៏មិនមែនមានតែវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (NDI) មួយដែរ។ នៅមានជាច្រើនទៀតដូចជា៖ International Republican Institute(IRI),National Endowment for Democracy (NED),Canvas Organization ,International  Palm Soienty (IPS)………

អង្គការក្រៅរដ្ឋាភិបាលដែលទទួលប្រាក់ជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិកទាំងនេះ បានគាំទ្រ គណបក្សសង្រ្គោះជាតិដោយផ្ទាល់ឬដោយប្រយោលក្នុងការដណ្តើម និងប៉ុនប៉ងធ្វើឲ្យរដ្ឋាភិបាលកម្ពុជាក្លាយទៅជា(អាយ៉ងនយោបាយ)អាមេរិក។

ទោះបីជាកញ្ញាសេង ធារី តែងតែបានបដិសេធការចោទប្រកាន់ស្តីពីបទ«រួមគំនិតក្បត់» និង «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តើកញ្ញានឹងត្រូវបកស្រាយយ៉ាងដូចម្តេចវិញ ចំពោះការបង្កើត“មជ្ឈមណ្ឌលអប់រំ ដើម្បីពលរដ្ឋខ្មែរ” ដែលមានLaura Engshuber ជាប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍន៍  ហើយក៏ជាអ្នកស្រាវជ្រាវនៃ “Robert F.Kennedy Center for Justice and Human Rights”? ចាប់ពីឆ្នាំ២០១១ មកគម្រោង “ការនិយាយពាក្យពិតទៅកាន់អំណាច” ដែលមានការរួមសហការណ៍គ្នារវាង “មជ្ឈមណ្ឌលអប់រំ ដើម្បីពលរដ្ឋខ្មែរ” និង “Robert F.Kennedy Center for Justice and Human Rights” ដែលយើងអាចមើលឃើញយ៉ាងច្បាស់ថា “Robert F.Kennedy Center for Justice and Human Rights” ក្រោមហេតុផលធ្វើកិច្ចសហប្រតិបត្តិការណ៍ជាមួយគម្រោង និងធ្វើការផ្លាស់ប្តូរការសិក្សា មកបណ្តុះផ្នត់គំនិតលទ្ធិប្រជាធិបតេយ្យលោកខាងលិចនៅក្នុងសង្គមមូលដ្ឋានកម្ពុជា និងលើកតម្កើនការអប់រំដែលគេហៅថា “ការយល់ដឹងរបស់ប្រជាពលរដ្ឋ”។

មនោគមវិជ្ជាគឺជាផ្នត់គំនិតខាងក្នុងដែលជម្រុញឱ្យមនុស្សកើតមានសកម្មភាព។ អង្គការក្រៅរដ្ឋា ភិបាល(NGO)របស់លោកខាងលិចមួយចំនួន បានបណ្តុះផ្នត់គំនិត ”លទ្ធិប្រជាធិបតេយ្យ” កម្រិតមូលដ្ឋានដើម្បីលើកកម្ពស់ការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជននៅតំបន់គោលដៅរបស់ខ្លួន។ ដែលមានដូចជា៖ ការសិក្សាស្រាវជ្រាវទៅលើបញ្ហា “លទ្ធិប្រជាធិបតេយ្យនិងសេរីភាព” “បញ្ហាសិទ្ធិមនុស្ស” “ ជ្រើសរើសការបោះឆ្នោត” “ចលនាអហិង្សា” និង“ ភាពស្របច្បាប់នៃរបបនយោបាយ” ផ្សេងៗ។ ហើយតាមរយៈការសិក្សាស្រាវជ្រាវនេះ ពួកគេនៅតែបន្តបញ្ចេញរបាយការណ៍ស្រាវជ្រាវដោយប្រកាន់ខ្ជាប់នូវជំហររបស់ខ្លួនថា ប្រភពនៃបញ្ហាក្នុងសង្គមគឺជាកង្វះភាពនៃ“លទ្ធិប្រជាធិបតេយ្យ”   ហើយបន្ទាប់មករៀបចំវេទិកាពិភាក្សា សិក្ខាសិលា និងវគ្គបណ្តុះបណ្តាល ដែលផ្តោតសំខាន់លើការផ្លាស់ប្តូរផ្នត់គំនិតរបស់មេដឹកនាំ និងប្រព័ន្ធផ្សព្វផ្សាយ  ហើយចុងក្រោយជះឥទ្ធិពលទៅដល់សាធារណជនទូទៅ។

ចាប់តាំងពីមាន<កិច្ចព្រមព្រៀងទីក្រុងប៉ារីស>មក  “អង្គការជំនួយការអភិវឌ្ឍន៍”ជាច្រើនបានសម្រុកចូលមកប្រទេសកម្ពុជា ហើយបានចូលបំពេញកិច្ចការងារលើវិស័យជាច្រើន ដូចជា៖ ការអភិវឌ្ឍសង្គម វិស័យអប់រំ និងបរិក្ខារអនាម័យ ហើយអង្គការខ្លះសឹងតែមានអំណាចខ្លាំងជាងរដ្ឋាភិបាលកម្ពុជាទៅទៀត។ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់ សុខុន បានមានប្រសាសន៍ថាបច្ចុប្បន្ននេះ មានអង្គការក្រៅរដ្ឋាភិបាលប្រមាណជាង៥០០០ ដែលក្នុងនោះយ៉ាងហោចណាស់មានអង្គការក្រៅរដ្ឋាភិបាលចំនួន ៣០០ ដែលមានសាវតាជាអាមេរិកកាំង-អឺរ៉ុប (Europe and America)មានសកម្មភាពយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា។ ហើយអង្គការក៏ធំបំផុតក្នុងចំណោមពួកគេគឺជាមូលនិធិជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NED)  របស់សហរដ្ឋអាមេរិក ហើយ(NED)ប្រកាសជាសាធារណៈថាជាអង្គការក្រៅរដ្ឋាភិបាល(NGO)ប៉ុន្តែតាមការពិតអង្គការនេះគឺត្រូវបានផ្តួចផ្តើម និងបង្កើតឡើងដោយរដ្ឋាភិបាលរីហ្គែន(Reagan)ក្នុងឆ្នាំ១៩៨៣។ ហើយត្រូវបានប្រើជាពិសេសដើម្បីអនុវត្តសកម្មភាពនយោបាយ និងសង្គ្រាមចិត្តសាស្រ្តដែលរដ្ធាភិបាលពិបាកក្នុងការចេញមុខដោយផ្ទាល់  ក្នុងនោះថវិកាជាង ៨០% បានប្រភពមកពីរដ្ឋាភិបាល និងសភា។ មូលនិធិជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NED)  មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ “ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់(CIA)” របស់សហរដ្ឋអាមេរិកហើយថែមទាំងត្រូវបានគេហៅថា “ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (CIA) ទី ២” ទៀតផង។

វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (NDI) និងវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) គឺជាបុត្រសម្ព័ន្ធរបស់ មូលនិធិជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NED)  ហើយសូមក្រឡេកមើលទាំងអស់គ្នាថា តើពួកគេបានចាត់វិធានការណ៍អ្វីខ្លះក្នុងការលើកកម្ពស់ “សកម្មភាពគម្រោងប្រជាធិបតេយ្យ” នៅកម្ពុជា៖ វិទ្យាស្ថាន NDI ទទួលខុសត្រូវក្នុងការអនុវត្តគម្រោងកំណែទម្រង់ប្រជាធិបតេយ្យនៅកម្ពុជារបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដោយគម្រោងនេះមានរយៈពេល៤ឆ្នាំ ហើយមានថវិកាសរុបប្រមាណ ៨.៥ លានដុល្លារអាមេរិក។ វិទ្យាស្ថាន NDI បានសហការជាមួយអង្គការភាពជាដៃគូសង្គមស៊ីវិលកម្ពុជា(CCSP)ក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការបញ្ចេញមតិផ្ទាល់ខ្លួន។ លើសពីនេះ វិទ្យាស្ថាន NDI ក៏បានចូលរួមយ៉ាងសកម្មក្នុងការអប់រំការបោះឆ្នោត និងសកម្មភាពពង្រឹងសិទ្ធិអំណាចដល់ស្ត្រីនៅកម្ពុជា ព្រមទាំងសហការជាមួយ សមាគមអភិវឌ្ឍន៍ និងសិទ្ធិមនុស្សកម្ពុជា(ADHOC)ដើម្បីបើកសិក្ខាសាលាស្តីពីការអប់រំការបោះឆ្នោត។ ដើម្បីធ្វើការបណ្តុះបណ្តាលបេក្ខជនស្ត្រី វិទ្យាស្ថាន NDI បានសហការជាមួយនឹងអង្គការសីលការ SILAKA (អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនៅប្រទេសកម្ពុជា) ។ ចំណែកឯវិទ្យាស្ថាន IRI បានធ្វើការអប់រំប្រជាពលរដ្ឋ និងលើកទឹកចិត្តយុវជនឱ្យចូលរួមក្នុងកម្មវិធីទូរទស្សន៍ “ការកំសាន្តអប់រំ” ដូចជាកម្មវិធីអនាគតអ្នកដឹកនាំ អ្នកជំនាន់ក្រោយ និងបញ្ហាប្រឈមក្នុងភាពជាអ្នកដឹកនាំវ័យក្មេងជាដើម តាមរយៈការរៀបចំសិក្ខាសាលាប្រជាធិបតេយ្យជាន់ខ្ពស់និងទិវាយុវជន។ ហើយកម្មវិធីទាំងនេះមានអ្នក ទស្សនាច្រើនជាង២លាននាក់។ ដោយមានការគាំទ្រពីក្រសួងការបរទេសសហរដ្ឋអាមេរិក វិទ្យាស្ថាន IRI បានសហការជាមួយសហព័ន្ធយុវជនកម្ពុជា (YCC)  ដើម្បីបង្កើតគម្រោងពហុបក្សក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំវ័យក្មេង។

កំណែទម្រង់វប្បធម៌នយោបាយជាន់ខ្ពស់តាមបែបបស្ចិមប្រទេសរបស់ប្រទេសកម្ពុជា ប្រៀបដូចនឹងបានផ្តល់ដីដល់កម្លាំងបរទេសដើម្បីជ្រៀតជ្រែកចូលនយោបាយផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។ ប្រជាជនកម្ពុជា ជាពិសេសអ្នកបោះឆ្នោតវ័យក្មេងចំនួនជិត ៤០% បានទទួលឥទ្ធិពលយ៉ាងខ្លាំងពីវប្បធម៌បស្ចិមប្រទេស ហើយអ្នកបោះឆ្នោតវ័យក្មេងដែលមានចំណេះដឹងខ្ពង់ខ្ពស់ទាំងនេះ មិនធ្លាប់បានឆ្លងកាត់នូវការរងទុក្ខវេទនាដោយសារសង្គ្រាមដ៏ជូរចត់នោះទេ ពួកគេតែងស្វែងរកការច្នៃប្រឌិត និងការផ្លាស់ប្តូរថ្មីដោយងងឹតងងល់ ជាពិសេសងាយនឹងរងឥទ្ធិពលពីពាក្យថា “លទ្ធិប្រជាធិបតេយ្យនិងសេរីភាព”។ ចំណែកឯប្រទេសកម្ពុជាវិញ ក៏ស្ទើរតែមិនមានការទប់ទល់ ប្រឆាំងនឹងអង្គការក្រៅរដ្ឋាភិបាល (NGO)នោះឡើយ  នេះហើយក៏ជាការផ្តល់ឱកាសសម្រាប់ការជ្រៀតចូលនៃ“ កម្លាំងអរិភាពបស្ចិមប្រទេស”ផងដែរ ។

ប្រទេសកម្ពុជាជាប្រទេសដែលធ្លាប់រងការទម្លាក់គ្រាប់បែកពីយន្តហោះសហរដ្ឋអាមេរិក ហើយបច្ចុប្បន្ននេះក៏កំពុងទទួលរងការជ្រៀតចូល និងបំផ្លាញតាមវិធីមួយផ្សេងទៀត។ តាមរយៈការវិភាគបញ្ហាដែលបានលើកឡើងខាងលើ យើងអាចសន្និដ្ឋានបានថា កញ្ញាសេង ធារី កំពុងដើរតួជាភ្នាក់ងាររបស់កម្លាំងលោកខាងលិចនៅកម្ពុជា ចុងក្រោយ កញ្ញាក៏ត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ដូចសុភាសិតខ្មែរពោលថា “សាងបាបបានបាប”៕

ប្រភពមកពី ASEAN Writers Association

Facebook Comments
Loading...