រថយន្តបុកម៉ូតូពីក្រោយបណ្តាលឲ្យបុរសម្នាក់សន្លប់ស្តូកស្តឹង

0
759

រតនគីរី ៖ រថយន្តបុកម៉ូតូពីក្រោយ បណ្តាលឲ្យជនរងគ្រោះម្នាក់សន្លប់មិនដឹងខ្លួនត្រូវបានគេដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បនេះកើតឡើងកាលពីវេលាម៉ោង១៧ និង១០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចមុខចំកាម្រេច ស្ថិតក្នុងភូមិកាតែ ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចចរាចរណ៍បានឱ្យដឹងថាករណីនោះបង្ករឡើងដោយរថយន្តបុកម៉ូតូពីក្រោយក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង។ជនរងគ្រោះឈ្មោះមាស សុខជាភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបគ្រូបង្រៀន(គ្រូជាប់កិសន្យា)នៅបឋមសិក្សាកិះចុង.មានទីលំនៅភូមិលោមឃុំម៉ាលិកជិះម៉ូតូម៉ាកទ្រីមC១២៥ពណ៌ខ្មៅពាក់ស្លាកលេខរតនគិរី1F.2865បានរងការខូចខាតមូយកំណាត់មុខទាំងស្រុង។

ហើយត្រូវបានផ្នែកជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស។ជនរងគ្រោះរងរបួសធ្ងន់សន្លប់បាត់ស្មារតីត្រូវបានរថយន្តសង្រ្គោះរបស់មណ្ឌលសុខភាពស្រុកអណ្ដូងមាសដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកបរកែវ។ឯរថយន្តបង្ករបានបើកបររត់គេចបាត់ភ្លាមៗបន្ទាប់ពីកើតហេតុ។កម្លាំងជំនាញក៏កំពុងបន្តស្រាវជ្រាវរករថយន្តនោះមកធ្វើការដោះស្រាយតាមច្បាប់៕

Facebook Comments
Loading...