កីឡាបរទេស ៖ បន្ទាប់ពីចុះចេញពីតំណែង Montreal Impact កាលពីពេលថ្មីៗនេះ អតីតកីឡាករជើងចាស់នៅក្លឹប Arsenal បានទម្លាយកាលពីពេលថ្មីៗនេះថា ទៅថ្ងៃខាងមុខប្រសិនជាអាចនោះលោកចង់ក្លាយជាអ្នកចាត់ការនៅក្លឹបកាំភ្លើងធំ Arsenal ឬក្លឹបអ្នកមានបុណ្យ Barcelona ដែលខ្លួនលេងទទួលបានជោគជ័យកន្លងមក។
លោកThierry henry អតីតកីឡាករជម្រើសជាតិបារាំង គេក៍ជាកីឡាករធ្លាប់បានចាយពេលនៅ Arsenal ជាប់ឈ្មោះជា Top Scorer ក្នុងប្រវត្តិសាស្ត្រក្លឹប ហើយនៅលីគដទៃមានដូចជារួមជើងនៅ Barcelona, Monaco និងក្លឹប New York Red Bulls ដែលជាក្លិបដែលលោកលេងចុងក្រោយក្នុងការបញ្ចប់អាជីពជាកីឡាករតែម្តង។
ក្រោយព្យួរស្បែកជើងពីអាជីពជាកីឡាករលោកThierry Henry ក៏បានចាយពេល២ឆ្នាំនាមជាជំនួយការគ្រូបង្វឹកនៅក្រុមជម្រើសជាតិបែលហ្សិក មុនផ្ទេរមកដឹកនាំក្លឹប Monaco និងMontreal Impact ហើយទើបតែចុះចេញពីតំណែងកាលពីខែមុន។ ប្រាប់ FourFourTwo លោក Henry និយាយ៖ “ខ្ញុំជាអ្នកគាំទ្ររបស់ Arsenal ហើយពិតជាចង់ដឹកនាំក្លឹប Arsenal ឬBarcelona ហើយតែបើនិយាយដល់ការទៅលេងនៅទីនោះ គឺចង់ហើយ តែវាមិនអាចក្លាយជាការពិតទេ”៕