កីឡាបរទេស ៖ ក្លឹប Real Madrid នៅចាយលុយឲ្យអតីតជើងចាស់លោក Ronaldo ចំនួន១លានអឺរ៉ូក្នុង១ឆ្នាំ រយៈពេល៦ឆ្នាំមកហើយ ក្នុងនាមជាអ្នកឈរឈ្មោះជា ឯកអគ្គរដ្ឋទូតប្រចាំក្លឹបចាប់តាំងពីឆ្នាំ២០១៦មក ដោយគ្មានការបង់ពន្ធចូលរដ្ឋាភិបាលនៅប្រទេសអេស្ប៉ាញអ្វីឡើយ។
តាមរបាយការណ៍ពី Infolibres ចុះផ្សាយថា ក្លឹប Real Madrid បានទូទាត់រៀងរាល់ឆ្នាំឲ្យអតីតជើងចាស់លោក Ronaldo De Lima ចំនួន១លានអឺរ៉ូ ក្នុង១ឆ្នាំ ដោយគ្មានការបង់ពន្ធចូលរដ្ឋាភិបាលនៅប្រទេសអេស្ប៉ាញអ្វីទាំងអស់។ នោះក្នុងនាមជាអ្នកឈរឈ្មោះជា Club Ambassador ឬឯកអគ្គរដ្ឋទូតប្រចាំក្លឹប ដែលមិនស្ថិតក្នុងកុងត្រាមានសុពលភាពច្បាស់លាស់ ទើបអនុញ្ញាតឲ្យទទួលបានប្រាក់ដោយមិនចាំបាច់បង់ពន្ធចូលរដ្ឋ។
នោះគឺកើតឡើងតាំងពីឆ្នាំ ២០១៦ ដោយ R9 ត្រូវបានចាត់តាំងជាឯកអគ្គរដ្ឋទូតនៅក្លឹប Real Madrid ដែលស្ថិតក្រោមការដឹកនាំដោយប្រធានក្លឹបលោក Florentino Perez ហើយកាលនោះក៏មានឈ្មោះរបស់ Robert Carlos និង Raul Gonzalez ផងដែរ ប៉ុន្តែមិនច្បាស់ថាពួកគេអាចទទួលបានប្រាក់ឧបត្ថម្ភប៉ុន្មាននោះទេ។
រំឭកដែរថា Ronaldo ប្រេស៊ីលបានចុះហត្ថលេខាផ្ទេរចេញពី Inter Milan មកលេងឲ្យក្លឹប Real Madrid នៅតម្លៃខ្លួន ៣៦៣ លានផោនកាលពីឆ្នាំ ២០០២។ ម្ចាស់ពាន Ballon d’Or ២ សម័យកាល រកបាន ១០៤ គ្រាប់និង Assist ១១៧ លើកកំឡុងការឈរជើង ៥ ឆ្នាំឲ្យក្លឹប Real Madrid៕