​អ្នក​ចាត់ការ​ក្រុម RangersលោកSteven Gerrard  ត្រូវបណ្តេញចេញពីទីលានបន្ទាប់ពី​តវ៉ា​ខ្លាំង​ជាមួយ​អាជ្ញាកណ្ដាល

0
912

កីឡាបរទេស ៖ គ្រូបង្វឹកក៍ដូចជាកីឡាករដែរ តែអាជ្ញាកណ្តាលព្រមានកាតលឿងហើយនៅតែបន្តតវ៉ាខ្លាំងទៀតនិងទទួលបានកាតក្រហម បណ្តេញចេញពីទីលានមិនខាន ដូចជាករណីលោក​ Steven Gerrard ​អ្នក​ចាត់ការ​ក្រុម Rangers អញ្ចឹង​ទទួល​បាន​កាត​ក្រហម​នៅ​យប់មិញ​នេះ ​ក្រោយ​ពីបានកាតឡឿងហើយ ​លោកនៅតែបន្ត​តវ៉ា​ខ្លាំង​ជាមួយ​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួតទៀត និងបានទទួលការក្រហមតែម្តង​។

​ក្នុងការទទួលបានកាតក្រហមនេះដំបូង​ឡើយ​លោក Steven Gerrard ​អ្នក​ចាត់ការ​ក្រុម Rangers ​បាន​ត្រឹម​កាត​លឿង​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ទទួល​បាន​កាត​នេះ​ហើយ ​នៅ​តែ​បន្ដ​តវ៉ា​ទៀត ទើប​អាជ្ញាកណ្ដាល​សម្រេច​ដក​កាត​ក្រហម​ឱ្យ​តែ​ម្ដង។ ហើយកាត​ក្រហម​នេះ ​នឹង​ធ្វើ​ឱ្យ​អតីត​កីឡាករ Liverpool ​ខកខាន​ដឹក​នាំ​ក្រុម​សម្រាប់​ការ​ប្រកួត​នា​ចុង​សប្ដាហ៍​នេះ។

គួរបញ្ជាក់ថាក្រុម Rangers ​បាន​យក​ឈ្នះ​លើ​ក្រុម Livingston ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​ស្កុតឡែន​នៅ​យប់មិញ​នេះ​។ ​យ៉ាងណាមិញ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​អ្នក​ចាត់ការ Gerrard ​របស់​ក្រុម Rangers ​ទទួល​បាន​កាត​ក្រហម​នៅ​ចប់​តង់​ទី​១ ​ក្រោយ​ពី​លោក​ជជែក​និង​តវ៉ា​ខ្លាំង​ពេក​ជាមួយ​អាជ្ញាកណ្ដាល។

បើទោះជាក្រុម Rangers អត់មានអ្នកចាត់ការលោក Steven Gerrard ដឹកនាំការប្រកួតក្រោយក៍ដោយ ក៍​ការ​ប្រកួតក្រោយមិនបានធ្វើឲ្យក្រុមមួយនេះភ័យព្រួយអ្វីដែរ​ ព្រោះ​បើក្រុមRangers ​ឈ្នះ​ទៀត​នោះ​នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​តែ​ម្ដង ​បើ​ទោះ​ជា​នៅ​សល់​ការ​ប្រកួត​៧​ប្រកួត​ទៀត​បញ្ចប់រដូលកាលក៏​ដោយ ព្រោះ​ពួកគេ​នាំ​មុខ​ក្រុម​លេខ​២ Celtic ​ដល់​ទៅ​១៨​ពិន្ទុ​ឯណោះ៕

Facebook Comments
Loading...