កីឡាករMessi ជប៉ុនពិបាកដណ្តើមជំរើស១១នាក់ដំបូងបន្ទាប់ចេញពីVillarreal ទៅGetafe

0
1069

កីឡាបរទេស ៖ កីឡាករ Takefusa Kubo ដែលគេអោយរហ័សនាមថាMessi ជប៉ុនត្រូវបាន Real Madrid ដាក់ឱ្យក្លិបរួមលីគអេស្ប៉ាញខ្ចីជើង ពីក្លិបមួយទៅក្លិបមួយនៅតែពិបាកបង្ហាញឥទ្ធិពលរបស់ខ្លួនក្នុងជំរើស១១នាក់ដំបូង ក្រោយចាកចេញពី Villarreal ទៅ Getafe។

ខ្សែបម្រើជនជាតិជប៉ុនTakefusa Kubo នៅតែមិនសូវទទួលបានឱកាសចូលរួមការប្រកួតនៅ Getafe ក្រោយចាកចេញពី Villarreal ដោយសារមិនសូវឃើញមុខនៅលើទីលានប្រកួត ដោយបានត្រឹមតែអង្គុយលើកៅអីបម្រុងប៉ុណ្ណោះមើលមិត្តរួមក្រុមរបស់គេលេងប៉ុណ្ណោះ។

គូរបញ្ជាក់ថា កីឡាករ Takefusa Kubo ខ្សែបម្រើជនជាតិជប៉ុនរូបនេះ ត្រូវបាន Real Madrid ដាក់ឱ្យក្លិបរួមលីគអេស្ប៉ាញខ្ចីជើង ខណៈឱកាសចូលលេងរបស់គេនៅ Getafe កាន់តែស្ដួចស្ដើងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដោយសារលោក Jose Bordalas ពេញចិត្ដខ្សែបម្រើ Allan Nyom ជាង។បន្ទាប់ពីសាងភាពលេចធ្លោក្នុងការប្រកួតដំបូងទល់នឹង Elche ដោយគេចូលលេង២៥នាទីចុងក្រោយ Kubo មានឱកាសលេងនៅជម្រើស១១នាក់ឱ្យ៤ប្រកួត ប៉ុន្ដែពិបាកបង្ហាញឥទ្ធិពលរបស់ខ្លួននៅក្នុងក្រុមនេះ។

ហើយ៣ប្រកួតចុងក្រោយគេត្រូវបានដាក់ឱ្យចូលលេងសរុបបានតែ ៧៦នាទីប៉ុណ្ណោះទល់នឹង Real Madrid, Real Sociedad និងReal Betis ហើយសុទ្ធសឹងតែត្រូវបានប្ដូរចូលពីកៅអីបម្រុង៕

Facebook Comments
Loading...