កីឡាបរទេស ៖ ដោយសាតែខ្សែប្រយុទ្ធវ័យជ្រេ Sergio Aguero អវត្តមានច្រើនប្រកួត បូកផ្សំអាយុក៏ជ្រេថែមទៀតនោះក្រុម Manchester City កំពុងត្រៀមប្រាក់១០០លានផោន ដើម្បីទិញផ្ដាច់កុងត្រារបស់ Haaland នៅ Dortmund យកមកជំនួសខ្សែប្រយុត្តចាស់វស្សាមួយនេះ។
លោក Pep គ្រូបង្វឹកក្លឹមManchester City នៅរដូវកាលនេះ មិនមានការជួយពីខ្សែប្រយុទ្ធ Aguero ទេដោយសារតែរូបគេមានបញ្ហារបួសជាប់ជានិច្ចតាំងពីបើករដូវកាលមក។ ដោយមើលឃើញពីការអវត្តមានច្រើន បូកផ្សំអាយុក៏ជ្រេថែមទៀតនោះ ទើបបណ្ដាលឱ្យក្រុម Man City ត្រូវស្វែងរកអ្នកថ្មីឱ្យហើយ ដើម្បីជំនួសកីឡាករអាហ្សង់ទីននេះហើយ។ ដោយបច្ចុប្បន្ននេះ លោក Pep មើលឃើញ Haaland ជាកីឡាករប្រយុទ្ធកណ្ដាលសក្ដិសមបំផុតសម្រាប់ក្រុម Man City នាថ្ងៃអនាគត។
ប្រភពនៅប្រទេសអង់គ្លេសបានបញ្ជាក់ថាក្លឹបកំពូលតារាងមួយនេះ នឹងចាយប្រាក់១០០លានផោនដើម្បីទិញផ្ដាច់កុងត្រាដែលមាននៅ Dortmund ហើយបើតាមតម្លៃដ៍ច្រើនសន្ធឹកសន្ធាប់នេះ បើទោះជាក្លឹម Dortmund ដែលមានមូលដ្ឋាននៅអាឡឺម៉ង់មួយមិនចង់លក់ ក៏ពិបាកក្នុងការប្រកែកដែរ៕