តំណែង​របស់​លោក Zidane ​រង្គោះរង្គើ​បណ្ដើរ​ៗ​ហើយ បន្ទាប់ពីក្លឹប Real Madrid​ ក្រុម​មក​ពី​លីគ​លំដាប់​ទី៣របស់​អេស្ប៉ាញ

0
852

កីឡាបរតែស ៖ តំណែង​របស់​លោក Zidane ​រង្គោះរង្គើ​បណ្ដើរ​ៗ​ហើយ បន្ទាប់ពីក្លឹប Real Madrid បាន​ទទួល​រង​ភាព​អាម៉ាស​ តាម​រយៈ​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Alcoyano ដែល​ជា​ក្រុម​មក​ពី​លីគ​លំដាប់​ទី៣របស់​អេស្ប៉ាញ ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Copa del Rey ​។

​ ការបរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ខ្សោយ​នេះ​បាន​ធ្វើ​ឱ្យតំណែង​របស់​លោក Zidane ​រង្គោះរង្គើ​បណ្ដើរ​ៗ​ហើយ។ ​ខណៈ​ដែល​សាមី​ខ្លួន​ផ្ទាល់ Zidane ​ផ្ទាល់ ​ក៏​បាន​ចេញ​មុខ​មក​អះអាង​ថា​លោក​មិន​បារម្ភ​នោះ​ទេ ​ហើយ​ថែម​ទាំង​ប្រាប់​អ្នក​គាំទ្រ​ទៀត​ថា​អនាគត​លោក​នឹង​ដឹង​ច្បាស់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ហើយ។

​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​ខាង​លើ​បាន​និយាយ​ថា​ “ខ្ញុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​លទ្ធផល​នេះ។ ​យើង​ពិត​ជា​ពិបាក​ចិត្ត​សម្រាប់​លទ្ធផល​បរាជ័យ។ ​ខ្ញុំ​គិត​ថា​កីឡាករ​នៅ​តែ​ជឿ​ជាក់​លើ​ខ្ញុំ ​យើង​នឹង​ព្យាយាម​បន្ថែម​ទៀត។ ​យើង​បាន​ធ្វើ​រឿង​ល្អ​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​មិន​មែន​ថ្មី​ៗ​នេះ​ទេ។ ​អនាគត​ខ្ញុំ? ​យើង​នឹង​ដឹង​នៅ​ពេល​ខាង​មុខ”។

គួរបញ្ជាក់ថា នៅ​ការ​ប្រកួត​វគ្គ ៣២ ក្រុម​ចុង​ក្រោយ​កាល​ពី​យប់​មិញ ក្លឹប Real Madrid បាន​ទទួល​រង​ភាព​អា.ម៉ាស​សារ​ជា​ថ្មី​ហើយ តាម​រយៈ​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Alcoyano ដែល​ជា​ក្រុម​មក​ពី​លីគ​លំដាប់​ទី ៣ របស់​អេស្ប៉ាញ។

វា​ជា​ការ​ប្រកួត​ពាន​រង្វាន់ Copa del Rey ដែល​ក្រុម​ភ្ញៀវ​បាន​ចាញ់​ក្រោម​លទ្ធផល ១-២ ដោយសារ​បាល់​ថែម​ម៉ោង ១៥ នាទី​ពីរ​ដង ស្រប​ពេល​នៅ​បញ្ចប់​៩០នាទី​ក្រុម​ទាំង​ពីរ​ស្មើ ១-១។ លុះ​ដល់​បន្ថែម ១៥ នាទី​ពីរ​ដង បើ​ទោះ​បី​ជា​កីឡាករ​របស់​ក្រុម​ម្ចាស់​ផ្ទះ​រង​ពិន័យ​កាត​ក្រហម​មួយ​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​មាន​សំណាង​អាច​រក​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី ១១៥ ធ្វើ​ឲ្យ Real ចាញ់​ទាំង​មិន​អស់​ចិត្ត៕

 

Facebook Comments
Loading...