អ្នកគាំទ្រជាច្រើនជឿជាក់ថា តារាឆ្នើម Crist​iano Ronaldo និងត្រឡប់មកក្លឹប Manches​ter United វិញ

0
862

កីឡាបរទេស ៖ ក្រោយលឺថាការបន្តកុងត្រាថ្មីរបស់ Crist​iano Ronaldo ចរចាមិនទាន់ត្រូវរ៉ូវជាមួយក្លឹប Juventus នៅឡើយ អ្នកគាំទ្រនៅក្លឹបMan Utdជាច្រើនបានបង្ហោះសារតៗគ្នាថា តារាឆ្នើម Crist​iano Ronaldo ដែលបច្ចុប្បន្នកំពុងឈរជើងនៅក្លឹប Juventus ទំនងជាឲ្យតម្រុយថាខ្លួនត្រៀមផ្ទេរទៅក្លឹប Manches​ter United នាពេលខាងមុខនេះហើយ បន្ទាប់ពីឃើញ Ronaldo ចុចFollow ទំព័រផ្លូវការរបស់ក្លឹបMan Utd។

កាលកន្លងមកកីឡាករCR7 បានចាយពេល៦ឆ្នាំនៅក្លិប Man Utd មុនផ្ទេរមក Real Madrid នៅឆ្នាំ២០០៩ និងផ្ទេរមកក្លឹប Juventus នៅឆ្នាំ២០១៨។ កំឡុងការចាយពេលនៅ Old Trafford ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ រកបាន១១៨ គ្រាប់និង Assist ៦៨ លើកនៅការបង្ហាញខ្លួន២៩២ ប្រកួត។

ដោយឡែកថ្មីៗនេះ អ្នកគាំទ្របានចាប់អារម្មណ៍ឃើញ Ronaldo ចុច Follow ទំព័រផ្លូវការរបស់ក្លឹប Man Utd ស្របពេលដែលក្នុងបញ្ជី Following នោះពុំមានឈ្មោះក្លឹប Real Madrid នោះទេ។ ការចុចFollow ទំព័រផ្លូវការរបស់ Man Utd គឺRonaldo ទើបតែចុចទេ ស្របពេលដែលគណនីរបស់ខ្លួនកើនឡើងចំនួន Follower ដល់២៥៥លានទៅហើយ។

សកម្មភាពនេះត្រូវបានគេនិយាយតៗគ្នាថា ការវិលត្រលប់មក United គឺពិតជាអាចកើតឡើង ខណៈកុងត្រារបស់ CR7 នៅ Juventus មានសុពលភាពដល់ចុងខែមិថុនា ឆ្នាំ២០២២ ហើយដំណឹងចុងក្រោយមិនទាន់លេចលឺថាការបន្តកុងត្រាថ្មីចរចាត្រូវរ៉ូវនៅឡើយ៕

Facebook Comments
Loading...