បន្ទាប់ពីយកឈ្នះលើ​ក្រុម Inter Milan លោកZidaneថាព្រះ​អាទិត្យ​នឹង​រះ​មក​ជា​ថ្មី បន្ទាប់​ពី​ព្យុះ​កន្លង​ផុត​ទៅ

0
736

កីឡាបរទេស ៖ បន្ទាប់ពីយកឈ្នះលើ​ក្រុម Inter Milan ​និង​កីឡាករ​ជា​សះស្បើយ​វិញ​ខ្លះ​មក​នេះ លោក Zidane ​ចាត់​ទុក​រឿង​មិន​ល្អ​នៅ​ដើម​រដូវ​កាល​នេះ ​គ្រាន់​តែ​ជា​ព្យុះ​ភ្លៀង​មួយ​ប៉ុណ្ណោះ ​ហើយ​​រឿង​ល្អ​ៗ​នឹង​កើត​ចេញ​មក​តាម​ក្រោយ​មិន​ខាន ដូច​ពាក្យ​មួយ​ឃ្លា​ដែល​គេ​និយាយ​ថា​ព្រះ​អាទិត្យ​នឹង​រះ​មក​ជា​ថ្មី បន្ទាប់​ពី​ព្យុះ​កន្លង​ផុត​ទៅ។

​ក្រុម Real Madrid ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Inter Milan ​មកពេល​នេះ​ពួកគេ​នឹង​ត្រូវ​ប្រកួត​ប្រជែង​ពាន​រង្វាន់ La Liga ​វិញ​ម្ដង ដែល​ពេល​នេះ​ពួកគេ​កំពុង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​តារាង​ឯ​ណោះ។ ​លោក Zidane ​បាន​ចាត់​ទុក​ថា​ជ័យជម្នះ​លើ​ក្រុម Inter Milan ​និង​កីឡាករ​ជា​សះស្បើយ​វិញ​ខ្លះ​មក​នេះ គឺ​ជា​រឿង​ល្អ​មួយ​សម្រាប់​ក្រុម ដែល​បាន​ជួប​បញ្ហា​ច្រើន​នៅ​ដើម​រដូវ​កាល​កន្លង​មក​នេះ។

​មុន​ការ​ប្រកួត​ទល់​ក្រុម Alaves ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ បាន​និយាយ​ថា​៖ “អ្នក​ត្រូវ​ជឿ​ជាក់​លើ​ខ្លួន​ឯង​និង​ការងារ​ដែល​អ្នក​ធ្វើ។ កីឡាករ​ក៏​ត្រូវ​ជឿ​ជាក់​ដូច​គ្នា។ ​ខ្ញុំ​តែងតែ​វិជ្ជមាន​ជា​និច្ច​លើ​គំនិត​នេះ។ ដូច​ពាក្យ​មួយ​ឃ្លា​ដែល​គេ​និយាយ​ថា​ព្រះ​អាទិត្យ​នឹង​រះ​មក​ជា​ថ្មី បន្ទាប់​ពី​ព្យុះ​កន្លង​ផុត​ទៅ”៕

Facebook Comments
Loading...