ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ត្រូវរថយន្តបុករងរបួសធ្ងន់នៅផ្សារត្រីគល់ស្ពានព្រែកព្នៅ

0
938

ភ្នំពេញ ៖ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ត្រូវរថយន្តបុករងរបួសធ្ងន់ កាលពីវេលាម៉ោង១៧ និង៣០នាទី ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្សារត្រីគល់ស្ពានព្នៅ លើផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-0625 ធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះលឹម សុខម៉ៃ ភេទប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅភូមិកប់ស្រូវធំ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន) លុះមកដល់កន្លែងកើតហេតុបានបុកក្មេងម្នាក់ឈ្មោះ វឹក អាន់ ភេទប្រុស អាយុ ០២ឆ្នាំ ស្នាក់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (របួសធ្ងន់)។

ក្នុងករណីនេះបណ្តាលអោយ របួសធ្ងន់មនុស្ស ០១នាក់ និងខូចរថយន្តស្រាល ០១គ្រឿង ហើយក្នុងករណីនេះផងដែរបានប្រគល់ជូនជំនាញការិយាល័យនគរបាចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

Facebook Comments
Loading...