បុរសម្នាក់ពិបាកចិត្តប្រពន្ធរត់ចោលឡើងលើដើមឈើក្នុងបរិវេណវត្តភ្នំប៉ុនប៉ងសម្លាប់ខ្លួន

0
982

ភ្នំពេញ ៖ កាលពីវេលាម៉ោង៨ និង១០នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២០នៅបរិវេណវត្តភ្នំខាងលិចនាឡិកាក្នុងសង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ មានភាពភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីគេឃើញបុរសម្នាក់ដែលស្លៀកពាក់ស្អាតបាតគ្រាន់បើដែរបានឡើងលើដើមឈើបរិវេណវត្តភ្នំប៉ុនប៉ងសម្លាប់ខ្លួនដោយស្រែកថាពិបាកចិត្តណាស់ប្រពន្ធរត់ចោល។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នោះបានឲ្យដឹងថានៅលាមុនកើតហេតុគេឃើញបុរសម្នាក់ដែលគេមិនស្គាល់អត្តសញ្ញាណបានដើរចុះឡើងរួចក៏ចូលទៅក្នុងបរិវេណវត្តភ្នំហើយក៏ឡើងលើដើមឈើដែលមានកម្ពស់ប្រហែលជា៧ ទៅ៨ម៉ែត្រប៉ុនប៉ងលោតសម្លាប់ខ្លួនដោយស្រែកថាពិបាកចិត្តខ្លាំងណាស់ប្រពន្ធរត់ចោលប៉ុន្តែការប៉ុនប៉ងសម្លាប់ខ្លួននោះដែរត្រូវបានកម្លាំងសមត្ថកិច្ចរួមទាំងកម្លាំងប្រជាការពារខណ្ឌដូនពេញចុះទៅលួងលោងរួមទាំងទិញប៊ីយ៉ែបួនប្រាំកំប៉ុងដោយហៅបបួលជនរូបនោះឲ្យឱ្យចុះផឹកស៊ីជាមួយគ្នាដើម្បីបញ្ចៀសការប៉ុនប៉ងសម្លាប់ខ្លួនរបស់គាត់តទៅទៀត។

បើតាមការឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថាបុរសដែលប៉ុនប៉ងលោតសម្លាប់ខ្លួនលើដើមឈើនោះប្រហែលជាជនអនាថាទេមិនមែនជាអ្នកធ្វើការអ្វីឡើយម្យ៉ាងវិញទៀតប្រហែលជាគាត់បែកថ្នាំផងបានជាឡើងលើចុងឈើប៉ុនប៉ងសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលដូច្នេះ។តែទោះយ៉ាងណាក៏ដោយអាជ្ញាធរមូលដ្ឋាននិងព្យាយាមលួងលោមឲ្យបុរសរូបនោះឲ្យចុះមកក្រោមវិញដើម្បីបញ្ចៀសការប៉ុនប៉ងសម្លាប់ខ្លួនឲ្យទាល់តែបាន៕

Facebook Comments
Loading...