PassApp បុកតៃកុងរថយន្តម្នាក់ឈប់ចុះបត់ជើងតូច បណ្តាលឲ្យរងរបួសបាក់ជើង

0
969

ភ្នំពេញ ៖ តៃកុងរថយន្តម្នាក់ឈប់រថយន្តចុះបត់ជើងតូច ត្រូវPassApp បុកបណ្តាលឲ្យមនុស្សម្នាក់រងរបួសបាក់ជើង កាលពីវេលាម៉ោង១៦ និង៤៥នាទី ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចឡុងឈិន ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា រថយន្តរងគ្រោះម៉ាកពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2K-0933 ធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង អ្នកបើកបរឈ្មោះ ចន ចាន់ណាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ពេលមកដល់កន្លែងកើតហេតុ បានឈប់រថយន្តចុះបត់ជើង ពេលដែលបត់ជើងរួច ក៏បានដើរមករថយន្តបំរ៉ុងនឹងបើកទ្វារ ភ្លាមនោះមានPassApp បានបុកពីក្រោយតែម្តងពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HM-4069 ធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង (ស្របទិសគ្នា) អ្នកបើកបរដោយឈ្មោះ សុខម៉េត  ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិបឹងឈូក សង្កាត់គីឡូតិ៍ម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ករណីនេះបណ្តាលអោយមនុស្សរងរបួសធ្ងន់ចំនួន០១នាក់បាក់ជើង បញ្ជូនទៅមន្ទីពេទ្យព្រះកុសុមៈ និងខូចខាតរថយន្តម៉ូតូស្រាលចំនួន០២គ្រឿង ក្នុងករណីនេះផងដែរកម្លាំងយើងបានប្រគល់ជូនផ្នែកជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបន្តនីតិវិធី៕

Facebook Comments
Loading...