ប្រជាពលរដ្ឋចាប់ជនសង្ស័យម្នាក់ប្រគល់ឲ្យប៉ូលិសករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហឹង្សា

0
1089

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យប៉ូលិសករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហឹង្សា(ប្រើកូនសោរម៉ូតូចាក់គំរាមយកម៉ូតូ) កាលពីវេលាម៉ោង០៨ និង០០នាទី ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថាជនសង្ស័យក្នុងករណីនេះឈ្មោះ ខន សំអុល ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវបេតុង ភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ ឡាយ សុខហ៊ីម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន មានទីលំនៅបច្ចុប្បន្នផ្លូវលំ ភូមិតាំងបន្ទាយ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សម្ភារៈបន្សល់ទុក៖ ១.ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរី២០១៦ ពាក់ស្លាកលេខ ១FL.៦៨០២ ចំនួន០១គ្រឿង។ ២.កូនសោរចំនួន០១ដើម។

ប្រភពបន្តថា នៅមុនពេលកើតហេតុ ជនគ្រោះបានជិះម៉ូតូម៉ាកដូចខាងលើ គោលបំណងទៅផ្ទះវិញ លុះដល់ចំណុចកើតហេតុខាងលើ ខ្លួនក៏បានឈប់ម៉ូតូលើចិញ្ចើមផ្លូវដើម្បីនិយាយទូរស័ព្ទជាមួយម្ដាយ ស្រាប់តែជនសង្ស័យបានកាន់កូនសោរម៉ូតូចំនួន០១ជាប់ដៃខាងស្ដាំ រួចធ្វើសកម្មភាពចាក់លើខ្នងជនរងគ្រោះ ហើយស្រែកគំរាមអោយចុះពីលើម៉ូតូ ពេលលឺដូចនោះជនរងគ្រោះដកសោរម៉ូតូរត់ស្រែកអោយគេជួយ ភ្លាមនោះក៏មានប្រជាពលរដ្ឋនៅក្បែរនោះជួយស្ទាក់ចាប់ជនសង្ស័យខាងលើ រួចបញ្ជូនទៅអោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង និងដាក់ពាក្យបណ្ដឹង យកមកធ្វើការសាកសួរ និងតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលវិជ្ជមាន(មានសារធាតុញៀនក្នុងទឹកនោម)។

ឆ្លងតាមការបំភ្លឺ ពាក្យបណ្ដឹង វត្ថុតាងចាប់យក និងចម្លើយសារភាពរបស់ជនសង្ស័យខាងលើ ថាខ្លួនពិតជាបានប្រព្រឹត្តករណីដូចខាងលើពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យចំនួនរូបនេះ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...