កីឡាបរទេស ៖ ក្រោយភ្លៀងមេឃស្រឡះកីឡាករ Lionel Messi ខ្សែប្រយុទ្ធចាស់វស្សារបស់ Barcelona បានចេញមុខនិយាយជាសាធារណៈទទួលស្គាល់ និងទទួលខុសត្រូវ ចំពោះកំហុសរបស់ខ្លួន អំឡុងពេលរដូវកាលដោះដូរកីឡាករកន្លងទៅនេះ ដែលខ្លួនចងចាកចេញនោះ។
រំលឹកថាកាលពីពេលកន្លងទៅនេះ Messi បានស្នើសុំក្លឹប Barcelona ដើម្បីចាកចេញ ក្រោយពីក្រុមមិនបានឈ្នះពានរង្វាន់អ្វីសោះពេញមួយរដូវកាល។ ការចាកចេញនោះ គឺកើតឡើងក្រោយពី Man City ក្រោមការដឹកនាំរបស់លោក Pep ព្យាយាមបញ្ចុះបញ្ចូលរូបគេឱ្យមកលេងនៅអង់គ្លេសម្ដង។យ៉ាងណាមិញ ចុងក្រោយរូបគេមិនបានទៅណាទេ ហើយថែមទាំងចេញមុខសុំទោសអ្នកគាំទ្រជាសាធារណៈផងដែរ។កីឡាករ Lionel Messi បាននិយាយថា៖ “បន្ទាប់ពីមានរឿងមិនយល់ស្របគ្នាជាច្រើន ខ្ញុំចង់ទម្លាក់វាឱ្យអស់ត្រឹមនេះ បញ្ចប់ត្រឹមនេះ។ គ្រប់គ្នាត្រូវតែរួបរួមគ្នា ដើម្បីធ្វើឱ្យបានល្អបំផុតទៅថ្ងៃមុខ។ ខ្ញុំទទួលខុសត្រូវគ្រប់យ៉ាង ចំពោះកំហុសរបស់ខ្ញុំដែលបានកើតឡើងកន្លងមក”៕