កីឡាបរទេស ៖ លោក Jose Mourinho អ្នកចាត់ការក្រុម Spurs នៅយប់មិញនេះ បានស្នើសុំ UEFA ដើម្បីប្ដូរហ្គោនចេញ បន្ទាប់ពីរកឃើញថាវាទាបខុសពីស្ដង់ដារអន្តរជាតិដល់ទៅ ៥សង់ទីម៉ែត្រឯណោះ។
ក្រុម Spurs បានយកឈ្នះលើក្រុម KF Shkendija ក្នុងការប្រកួត Europa League នៅយប់មិញក្នុងលទ្ធផល ៣-១ ។ តែមុនការប្រកួតចាប់ផ្ដើមមានរឿងប្លែកមួយបានកើតឡើង ពោលគឺលោក Jose Mourinho អ្នកចាត់ការក្រុម Spurs បានស្នើសុំប្ដូរហ្គោន១ចេញ ដោយសារតែលោករកឃើញថាវានៅទាបពេក មិនត្រូវតាមស្ដង់ដារ។
ការស្នើសុំរបស់លោក Jose នេះកើតឡើងនៅពេលដែលអ្នកចាំទីរបស់លោក កម្ដៅសាច់ដុំមុនប្រកួត ក៏រកឃើញថាហ្គោននេះទាបជាងធម្មតា។ លោកបានដឹងហើយក៏ទៅមើលផ្ទាល់ភ្នែកនិងរកឃើញថាពិតជាទាបមែន។ នៅពេលទៅប្រាប់ខាង UEFA ពួកគេពិនិត្យមើលក៏ឃើញដូចគ្នា ថាទាបជាងធម្មតាដល់ទៅ ៥សង់ទីម៉ែត្រឯណោះ៕