តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានវត្តមានសត្វស្លាបប្រមាណ៤០ប្រភេទផ្សេងគ្នា ក្នុងនោះក៏មានសត្វទង់ប្រផេះ និងសត្វត្រដក់ធំផងដែរ

0
30447

តាកែវ ៖ សត្វទង់ប្រផេះ និងសត្វត្រដក់ធំ ថតដោយមន្រ្តីឧទ្យានុរក្ស ពេលកំពុងចុះល្បាត នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ជាប្រភេទសត្វស្លាបរស់នៅក្នុងតំបន់ដីសើម ដែលកំពុងមានវត្តមាននៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ភូមិសាស្រ្តខេត្តតាកែវ។

សត្វទង់ប្រផេះ(Spot-billed Pelican) មានកម្ពស់ចន្លោះ ១២៧-១៤០ស.ម ត្រូវបានចាត់ជាប្រភេទ «ជិតទទួលរងគ្រោះថ្នាក់ NT» និងសត្វត្រដក់ធំ(Greater Adjutant) មានកម្ពស់ចន្លោះ ១៤៥-១៥០ស.ម ត្រូវបានចាត់ជាប្រភេទ «កំពុងរងគ្រោះថ្នាក់ជិតផុតពូជ EN» នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ យោងតាមការសិក្សារបស់ក្រសួងបរិស្ថាន សហការជាមួយដៃគូ អាជ្ញាធរពាក់ព័ន្ធ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានវត្តមានសត្វស្លាបប្រមាណ៤០ប្រភេទផ្សេងគ្នា ក្នុងនោះ ក៏មានសត្វទង់ប្រផេះ និងសត្វត្រដក់ធំផងដែរ៕

Facebook Comments
Loading...