កីឡាបរទេស ៖ អ្នកចាត់ការក្រុម FC Barcelona ថ្មីគឺលោក Ronaldo Koeman ជឿជាក់ថាវត្ដមានរបស់កីឡាករសេណេហ្គាល់នេះ នឹងធ្វើឱ្យក្រុម Barcelona ត្រលប់ទៅរកភាពខ្លាំងវិញមិនខាន បើទោះជារដូវកាលថ្មីខាងមុខ Messi បន្ដនៅ ឬចាកចេញពីក្រុមក៏ដោយ។
ខ្សែប្រយុទ្ធ Sadio Mane ជាគោលដៅមួយរបស់ក្រុម FC Barcelona ដើម្បីនាំយកទៅរួមក្រុមនារដូវកាលក្រោយនេះ ក្រោមការដឹកនាំរបស់លោក Koeman ។ក្រោយពីលោក Ronaldo Koeman ចូលកាន់តំណែងជាអ្នកចាត់ការក្រុម FC Barcelona មក មានរឿងជាច្រើនត្រូវបានផ្លាស់ប្ដូរ ជាពិសេសកីឡាករចាស់ៗតែម្ដង។ Suarez និង Messi ត្រូវបានគេដឹងថាកំពុងចង់ចាកចេញពីក្រុមនេះហើយ បន្ទាប់ពីមិនពេញចិត្តជាមួយការដឹកនាំ របស់ថ្នាក់ដឹកនាំក្រុម FC Barcelona។
យ៉ាងណាមិញ ក៏មានដំណឹងថ្មីជាច្រើនសម្រាប់កីឡាករដែលត្រូវទិញចូលផងដែរ។ក្នុងនោះ លោក Koeman បានដាក់គោលដៅយកខ្សែប្រយុទ្ធ Mane របស់ក្រុម Liverpool។ លោកជឿជាក់ថាវត្ដមានរបស់កីឡាករសេណេហ្គាល់នេះ នឹងធ្វើឱ្យក្រុម Barcelona ត្រលប់ទៅរកភាពខ្លាំងវិញមិនខាន បើទោះជារដូវកាលថ្មីខាងមុខ Messi បន្ដនៅ ឬចាកចេញពីក្រុមក៏ដោយ៕