កីឡាបរទេស ៖ ក្រុម Inter Milan នៅតែរក្សាចិត្តទិញយកខ្សែប្រយុទ្ធ Lionel Messi ពីក្រុម FC Barcelona ដដែលដោយហ៊ានឲ្យតម្លៃ២៦០លានអឺរ៉ូ បើទោះជាម្ចាស់ក្លឹបអ្នកមានបុណ្យបានចេញមុខបញ្ជាក់ថាមិនលក់ក៏ដោយ។
ខ្សែប្រយុទ្ធអាហ្សង់ទីន នៅសល់កុងត្រាជាមួយក្រុម FC Barcelona ដល់ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ខណៈដែលបច្ចុប្បន្ននេះក្រុមអ្នកមានបុណ្យក៏កំពុងចរចាបន្ដកុងត្រាបន្ថែមទៀតដែរ។ អំឡុងពេលនេះដែរ ក្រុម Inter Milan ក៏បានចូលខ្លួនមកសើបសួរតម្លៃខ្លួន ដើម្បីទិញយក Messi ទៅរួមក្រុមដែរ។ ប្រសិនបើ Messi លែងចង់នៅអេស្ប៉ាញ នោះ Inter Milan ជាជម្រើសទី១របស់គេ ដោយក្លឹបនៅអ៊ីតាលីនេះ ធានាផ្ដល់កុងត្រា៤ឆ្នាំឱ្យរូបគេ។ រយៈពេល៤ឆ្នាំនេះ Inter Milan នឹងផ្ដល់តម្លៃពលកម្មដល់ទៅ២៦០លានអឺរ៉ូឯណោះ ឱ្យទៅកីឡាករអាហ្សង់ទីនទៀត បើទោះជាបច្ចុប្បន្ននេះវ័យរបស់គេជ្រេទៅហើយក៏ដោយ៕