អេស៉្បាញ ៖ បន្ទាប់ពីរបូតពានលីគកំពូល La Liga បានទៅក្លិប Real Madrid មកក្លិបអ្នកមានបុណ្យ Barcelona កំពុងតែត្រៀមកីឡាករជួរមុខរហូតដល់១២នាក់ ដើម្បីលក់ចេញនៅទីផ្សារដោះដូរកីឡាករខាងមុខនេះ។
បើតាមរបាយការណ៍របស់ កាសែតអេស្ប៉ាញ Marca បានឲ្យដឹងថាក្លិបអ្នកមានបុណ្យ Barcelona កំពុងតែត្រៀមកីឡាករជួរមុខរហូតដល់១២នាក់ ដើម្បីលក់ចេញនៅទីផ្សារដោះដូរកីឡាករខាងមុខនេះ។ ជាមួយគ្នានេះក៏មានក្លិបធំៗមួយចំនួនកំពុងតាមចរចាទិញយកអ្នកកីឡាករទាំង១២នាក់នោះផងដែរ។
អ្នកទាំង១២អ្នកនោះមានដូចជាអ្នកចាំទី Neto, ខ្សែការពារ Nelson Semodo, Samuel Umtiti, Junior Firpo, Jean-Clair Todibo, ខ្សែបម្រើ Arturo Vidal, Carles Alena, Rafinha, Ivan Rakitic និងខ្សែប្រយុទ្ធ Ousmane Dembele, Martin Braithwaite, Philippe Coutinho។មូលហេតុដែល Barca ត្រៀមលក់ពួកគេនោះគឺដោយសារក្លិបកំពុងតែចង់បានកីឡាករថ្លៃៗមករួមក្រុម ក្នុងនោះកីឡាករតម្លៃខ្លួនកប់ពពក Lautaro Martinez របស់ក្លិប Inter Milan គឺជាគោលដៅដ៏ធំបំផុតមួយរបស់ក្លិប។
ជាមួយគ្នានេះក៏មានក្លិបធំៗមួយចំនួនកំពុងតាមចរចាទិញយកអ្នកកីឡាករទាំង១២នាក់នោះផងដែរ។សម្រាប់កីឡាករ Semedo គឺជាទុនដ៏ធំមួយប្រសិនបើ Barca អាចលក់ចេញបាន ខណៈដែលក្លិបអ្នកមាន Manchester City កំពុងតែចាប់អារម្មណ៍រូបគេ។ ដូចគ្នានេះសម្រាប់កីឡាករ Dembele ក៏ត្រូវបានគេរំពឹងថាអាចនឹងលក់បានថ្លៃផងដែរ។ គួរឲ្យដឹងដែរថាក្លិបដែលកំពុងដឹកនាំដោយលោក Satien មួយនេះបានរបូតពានលីគកំពូល La Liga ទៅឲ្យក្លិប Real Madrid បាត់ទៅហើយនៅរដូវកាលនេះ។ យ៉ាងណាមិញ Barcelona កំពុងតែត្រៀមខ្លួនដើម្បីជួបនឹង Napoli នៅក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយជើងទី២ ពានរង្វាន់ Champions League បន្ទាប់ពីស្មើគ្នា១ទល់១កាលពីជើងទី១៕