កីឡាបរទេស ៖ ច្បាស់ការហើយបន្ទាប់ពីការផ្គូផ្គងចរចាកុងត្រាមិនត្រូវរ៉ូវគ្នារវាង Mike Tyson និងEvander Holyfield មកដំណឹងផ្លូវការមួយបានបញ្ជាក់ថាអ្នកប្រដាល់ជើងចាស់ Mike Tyson នឹងប៉ះកីឡាករ Roy Jones Jr នៅខែកញ្ញាឆ្នាំ២០២០ខាងមុខនេះ។
អស់រយៈពេល១៥ឆ្នាំមកហើយ ដែល Tyson បានចូលនិវត្តន៍ពីវិស័យប្រដាល់។ តែមួយរយៈចុងក្រោយនេះ រូបគេបានបង្ហាញមុខនិងសម្រុកហ្វឹកហាត់ជាខ្លាំង ហើយក៏បានប្រកាសថានឹងឡើងសង្វៀនប្រកួតជាថ្មីផងដែរ។ ដំបូងឡើយ មានដំណឹងថាប៉ះ Evander Holyfield ដែលជាដៃគូចាស់របស់គេ ប៉ុន្តែដោយសារតែការចរចាកុងត្រាមិនត្រូវ ទើបបានជារំសាយចោលវិញ។
ដំណឹងចុងក្រោយ គឺ Mike នឹងត្រូវប៉ះ Roy Jones Jr វិញ ហើយការប្រកួតនេះនឹងធ្វើឡើងរយៈពេល៨ទឹកប៉ុណ្ណោះ។ ដោយការប្រកួតនេះ ធ្វើឡើងនៅខែកញ្ញាឆ្នាំ២០២០ខាងមុខនេះ៕