ប្រធាន​ក្លឹប FC Barcelona ​មិន​ពេញ​ចិត្ត​សម្រាប់​ការ​កាត់​ក្ដី​របស់ VAR ខណៈពេលជំងឺកូវិដ១៩នេះ

0
31986

កីឡាបរទេស ៖ លោក Josep Maria Bartomeu ​ប្រធាន​ក្លឹប FC Barcelona ​មិន​ពេញ​ចិត្ត​សម្រាប់​ការ​កាត់​ក្ដី​របស់ VAR ​ប៉ុន្មាន​ប្រកួត​នេះ​ទេ ​ដោយ​លោក​អះអាង​ថា​ដូចជា​លំអៀង​ទៅ​ក្រុម​តែ​មួយ​។​

VAR ​បាន​ជួយ​ក្រុម Real Madrid ​ទទួល​បាន​បាល់​ប៉េណាល់ទី​១១​ម៉ែត្រ​កាល​ពី​ប្រកួត​ទល់​ក្រុម Getafe ​កន្លង​ទៅ ​ហើយ​កាល​ពី​យប់មិញ​នេះ​ទៀត ពួកគេ​ក៏​បាន​បាល់​ប៉េណាល់ទី​១​គ្រាប់​ទៀត​ដែរ ​ក្រោយ​ពី​អាជ្ញាកណ្ដាល​ពិនិត្យ VAR ​ទៅ។ ​២​ប្រកួត​នេះ ​ក្រុម Real Madrid ​ឈ្នះ​១​គ្រាប់​ដូច​គ្នា ​ហើយ​សុទ្ធ​តែ​ប៉េណាល់ទី​ទាំង​អស់។

​ដោយ​បច្ចុប្បន្ន Real Madrid ​នាំ​មុខ Barcelona ​៤​ពិន្ទុ ​ខណៈ​ការ​ប្រកួត​នៅ​សល់​៤​ប្រកួត​ទៀត។ជាមួយ​ភាព​ចៃដន្យ​២​ប្រកួត​ជាប់​គ្នា​នេះ​ហើយ ​ទើប​លោក Josep Maria Bartomeu ​ប្រធាន​ក្លឹប Barcelona ​និយាយ​ដោយ​មិន​ចុច​ឈ្មោះ​ក្រុម​ចំ​ថា ​VAR ​ហាក់​ដូចជា​លំអៀង​ទៅ​ក្រុម​តែ​មួយ ​ហើយ​ក្រុម​មួយ​នោះ​ដដែល​ៗ​តែ​ម្ដង។

​លោក Bartomeu ​សង្កត់​ធ្ងន់​ថា​លោក​មិន​មាន​អារម្មណ៍​ល្អ​ទេ ​នៅ​ពេល​លីគ​ល្អ​ជាង​គេ​នៅ​លើ​លោក ​តែ​មាន VAR ​ដែល​មិន​ដូច​អ្វី​គ្រប់​គ្នា​សង្ឃឹម។ ​វា​មិន​យុត្តិធម៌​ឡើយ ដែល​កើត​ឡើង​ទៅ​លើ​ក្លឹប​តែ​មួយ​រហូត៕

Facebook Comments
Loading...