បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាចុះដោះត្រីជាប់មងក្នុងស្រះតែត្រូវលង់ទឹកស្លាប់

0
6504

បន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាចុះដោះត្រីជាប់មងក្នុងស្រះស្រាប់តែលង់ទឹកស្លាប់ ត្រូវាបប្រជាពលរដ្ឋបានប្រទះឃើញសពស្លាប់កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ចំងាយពីផ្ទះជនរងគ្រោះប្រហែល២៥០ម៉ែត្រ ស្រះនៅខាងជើងឈៀងខាងកើតផ្ទះ ក្នុងនៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថាជនរងគ្រោះឈ្មោះជុំ សុផល ភេទប្រុសអាយុ៥៨ឆ្នាំ នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះ ចិប ប៉េះ អាយុ៥៨ឆ្នាំ ត្រូវជាប្រពន្ធ ជនរងគ្រោះបានប្រាប់ថា នៅមុនពេលកើតហេតុ វេលាម៉ោង៧ព្រឹកថ្ងៃទី៥ ប្តីរបស់គាត់កំពុងស្រវឹងស្រាផងចេញពីផ្ទះទៅដោះត្រីជាប់ម៉ោង ដែលដាក់នៅស្រះ តែគាត់បានឃាត់មិនទាន់ឲ្យទៅចាំទៅទាំង២នាក់និយាយរួចគាត់រវល់តែដាំបាយ មិនដឹងថាប្តីទៅពីពេលណានោះទេ។

ចំណែកឯឈ្មោះស្វាយ ប៊ុនឈឿន ហៅឃ្លោក ភេទប្រុសអាយុ៤១ឆ្នាំ នៅភូមិជាមួយគ្នា បាននិយាយថា នៅពេលដែលកំពុងតែចងគោឲ្យស៊ីស្មៅ ខ្លួនបានឃើញឈ្មោះជុំ សុផល ដើរដួលមានអាការៈស្រវឹងស្រា គាត់ក៏បានឃាត់ដែរ តែជនរងគ្រោះនៅតែបន្តដំណើរ បន្ទា​ប់ពីចងគោហើយ គាត់បានរកមើលតែមិនឃើញនឹកស្មានតែត្រឡប់ទៅផ្ទះវិញហើយ។

លុះវេលាម៉ោង៨និង២០នាទី គាត់បានទៅមើលទឹកស្រះឃើញធុងសម្រាប់ដាក់ត្រីអណ្តែតតែមិនឃើញមនុស្ស ពេលគាត់ចុះរាវមើលក៏ប្រទះឃើញ សពជនរងគ្រោះបានស្លាប់ក្នុងទឹកស្រះ រួចស្រង់សពយកមកប្រគល់ឲ្យប្រពន្ធ។

លោកមាស ប្ញទ្ធី បានបញ្ជាក់ទៀតថាក្រោយមានករណីមនុស្សលង់ទឹកស្លាប់ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានបង្កើតគណៈកម្មការដើម្បីត្រួតពិនិត្យនិធ្វើកោសល្យវិច្ច័យលើខ្លួនសពបានធ្វើការសន្និដ្ឋានថាសពនេះពិតជាស្លាប់ដោយលង់ទឹកព្រោះសំអាងពុំមានស្លាក​ស្នាមអ្វីទាក់ទងនឹងករណីមនុស្សឃាតនោះឡើយ។ ក្រោយពីពិនិត្យរួចសពបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...