រថយន្តហ៊ីយ៉ាន់ដាយបើកបុករះរថយន្តនិងម៉ូតូ០៤គ្រឿងរងការខូចខាត ព្រមទាំងរបួសមនុស្សធ្ងន់ស្រាល២នាក់

0
15245

ភ្នំពេញ ៖ មនុស្ស២នាក់រងរបួសធ្ងន់ស្រាលរួមជាមួយរថយន្តនិងម៉ូតូ០៤គ្រឿងទៀតបានរងការខូចខាតខណៈកំពុងឈប់ចាំស្តុប ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤៥ នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច២៤ម៉ោង ផ្លូវភ្នំពេញហាណូយកែងនិងផ្លូវលោកឧកញ៉ា ម៉ុង រិទ្ធី ស្ថិតក្នុងភូមិបាយា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុអ្នកបើកបររថយន្តឡិចស៊ីស RX300 និងអ្នកបើកបរម៉ូតូបានបើកក្នុងទិសដៅពីកើតទៅលិចលើផ្លូវលោកឧកញ៉ា ម៉ុង រិទ្ធី លុះមកដល់ចំណុចស្តុបខាងលើអ្នកបើកបររថយន្តនិងម៉ូតូបាននាំគ្នាឈប់រងចាំស្តុបក្រោយមកក៍មានរថយន្ត១គ្រឿងទៀតម៉ាកអ៊ីស៊ុយៗពាក់ស្លាកលេខភ្នំពេញ2 AX2165បានបើកឆ្លងផ្លូវពីលិចទៅកើត ក្រោយមកស្រាប់តែមានរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកំពង់ចាម 3A 7610 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនសង្ស័យរថយន្តដាច់ហ្វាំងក៍ជ្រុលទៅបុករថយន្តអ៊ីស៊ុយៗ ហើយក៍ជ្រុលមកបុកនិងរថយន្តឡិចស៊ីស RX300 ពណ័ស្ក ពាក់ស្លាកលេខ ភ្នំពេញ2X0128 និងហុងដាឌ្រីម ២គ្រឿងទៀត ១គ្រឿងពាក់ស្លាកលេខកំពង់ចាម 1X 6127 និង១គ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ 1CK8205 ពេញទំហឹងហើយក៍ជ្រុលបុកចូលផ្ទះអ្នកលក់បាយកាហ្វេឡុយទាវបណ្តាលឲ្យមានអ្នកបើកបរម៉ូតូរងរបួសធ្ងន់ស្រាលនិងរបងផ្ទះពរដ្ឋរងការខូចខាតយ៉ាងដំណំតែម្តង។

ក្រោយកើតហេតុអ្នកបើកបររថយន្តបង្ករបានរត់គេចខ្លួនដោយឡែកអ្នករងរបួសត្រូវបញ្ជូនទៅមន្ទីពេទ្យហើយរថយន្តនិងម៉ូតូទាំង០៥គ្រឿងសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌសែនសុខបានប្រគល់ឲ្យទៅការិយាល័យនគរបាលចរាចរណ៍ក្រុងធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីដោះនៅពេលក្រោយ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងទៀតថា៖ ខណៈរឿងមួយមិនទាន់បានបញ្ចប់ផងស្រាប់តែមានករណីមួយទៀតបានកើតដោយអ្នកបើកបររថយន្ត១គ្រឿងម៉ាកTOYOTA ពណ័ស្លែពាក់ស្លាកលេខ 2A. 2203 បើកបរក្នុងទិដៅពីជើទៅត្បូងដោយខ្វះការប្រុងមិនបានគោរពភ្លើងស្តប់(ភ្លើងក្រហម) ក៍ជ្រុលទៅបុកនិងរថយន្តសេរីទំនើប១គ្រឿងម៉ាកឡិចស៊ីស 570 ពណ័ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BB.3699 ដែលកំពុងបើកឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើតបណ្តាលឲ្យរងការខូចខាងផ្នែកខាងឆ្លងមួយចំហៀង។

ក្រោយកើតហេតុនគរបាលខណ្ឌសែនសុខបានធ្វើការវាស់វែងនិងយករថយន្តទាំងពីគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីដោះស្រាយនៅពេលក្រោយផងដែរ៕

Facebook Comments
Loading...