កីឡាករLionel Messi ​បាន​បង្ហាញ​អារម្មណ៍​ថា​វិស័យ​បាល់ទាត់មិន​ត្រលប់​មក​ដូច​ដើម​វិញ​ឡើយ ​ក្រោយ​ចប់​មេរោគ Covid-19

0
2625

កីឡាបរទេស ៖ បើទោះបីជាលីគ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​បាន​ដាក់​ថ្ងៃ​កំណត់​បើក​ការ​ប្រកួត​ឡើង​វិញក៍ដោយក៍កីឡាករLionel Messi ​បាន​បង្ហាញ​អារម្មណ៍​ថា​វិស័យ​បាល់ទាត់ ឬ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​នឹង​មិន​ត្រលប់​មក​ដូច​ដើម​វិញ​ឡើយ ​ក្រោយ​ចប់​មេរោគ Covid-19 ​ក៏​ដោយ។

អឺរ៉ុប ​ហាក់​ដូច​បើក​គ្រប់​វិស័យ​បណ្ដើរ​ៗ​ហើយ រួម​ទាំង​វិស័យ​បាល់ទាត់​ផង​ដែរ។ ​លីគ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​បាន​ដាក់​ថ្ងៃ​កំណត់​បើក​ការ​ប្រកួត​ឡើង​វិញ ដោយ​ក្នុង​នោះ​អេស្ប៉ាញ​នឹង​លេង​វិញ​នៅ​ថ្ងៃ​ទី​១១ ​​ខែ​មិថុនា ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។

ដោយ​ការ​ប្រកួត​នឹង​ត្រូវ​លេង​បិទ​ទ្វា​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​នោះ​ទេ។ ជាមួយ​ការ​ត្រ​លប់​​មក​លេង​វិញ​នេះ​ដែរ Messi ​ដែល​កំពុង​សម្រុក​ហ្វឹកហាត់​ជាមួយ​ក្រុម Barce​lona ​បាន​និយាយ​ថា​៖ ​បាន​និយាយ​ថា​៖ “គ្រប់​គ្នា​សុទ្ធ​តែ​បាន​មើល​ឃើញ​ថា​ពិភព​លោក​ប្រែប្រួល​យ៉ាង​ណា បន្ទាប់​ពី​គ្រប់​យ៉ាង​បាន​កើត​ឡើង។ មនុស្ស​ជា​ច្រើន​បាន​ឆ្លង​កាត់​ការ​លំបាក ​ដោយសារ​តែ​មេរោគ Covid-19 ​ដែល​តម្រូវ​ឱ្យ​ស្ថិត​នៅ​ក្នុង​ផ្ទះ​រហូត ​មិន​ចេញ​ទៅ​ណា។ អ្នក​ខ្លះ​ទៀត ​បាន​បាត់​បង់​សាច់ញាតិ ​និង​មិត្តភក្ដិ ដោយ​មិន​បាន​ទាំង​លា​គ្នា​ផង។ ខ្ញុំ​គិត​ថា​ទាំង​វិស័យ​បាល់ទាត់ ​និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ នឹង​ប្រែប្រួល ​មិន​ត្រឡប់ដូចដើមវិញឡើយ៕

ENTRENAMIENTO DEL BARCELONA EN LA CIUDAD DEPORTIVA

Facebook Comments
Loading...